តារាសម្តែងលោក អេន វីន ត្រូវតុលាការសម្រេចចោទប្រកាន់ចំនួន ២បទល្មើស ទៅលើគូស្នេហ៍ជាស្ត្រីមេម៉ាយកូន២

ភ្នំពេញ ៖ លោក អេន វីនតារាសម្តែងរូបស្រស់សង្ហារ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ត្រូវបានតុលាការសម្រេចចោទប្រកាន់ ចំនួន២បទល្មើស ករណីប្រើហិង្សាយ៉ាងព្រៃផ្សៃលើគូស្នេហ៍ ជាស្ត្រីមេម៉ាយកូន២ ។ បេីតាមលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្តាញសង្គម Telegram ថា ករណីនេះ «បានបើកការស៊ើបសួរពីបទ ហិង្សាដោយអនីតិសង្វាសជន និង ធ្វើឲ្យខូចខាតដោយចេតនា» ។

គួររំលឹកផងដែរថា តារាសម្តែងរូបស្រស់សង្ហារ លោក អេន វីន ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធបទល្មើសប្រើហិង្សាលើគូស្នេហ៍ ជាស្ត្រីមេម៉ាយកូន២ គឺ អ្នកនាង សុទ្ធ បញ្ចកា ។ បេីយោងតាមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះ អ្នកនាង សុទ្ធ បញ្ចកា បានសរសេរខ្លឹមសារទាំងស្រុង ដូច្នេះថា ៖

ឈឺអត់ទេ អត់ឈឺទេប៉ុណ្ណឹង តែអ្វីដែលឈឺបំផុតគឺឈឺចិត្ត ឈឺបេះដូង ឈឺចាប់ស្ទើរស្លាប់ មនុស្សដែលខ្ញុំស្រឡាញ់បំផុតលើសជីវិត អ្វីក៏ហ៊ានលះបង់ដើម្បីនៅជិតគ្នាបែរជាហ៊ានលើកដៃវាយខ្ញុំដូចសត្វធាតុ ។ ប៉ុន្មានថ្ងៃកើតហេតុភ្លាម សុំពិតជាមិនចង់យករូបបែបនេះយកមកផុសទេ ព្រោះពេលចង់សរសេរហើយ សូមសរសេរទៅមុខអត់រួចទេព្រោះបេះដូងខ្ញុំឈឺខ្លាំងទឹកភ្នែកសុំហូរខ្លាំងទប់មិនជាប់ទេ ។

សារបិទភ្នែកស្រមៃមើល សាកស្រមៃមើល ពេលដែលគេបិទទ្វារ មិនឲ្យអ្នកណាចូលមកជួយហើយដកខ្សែក្រវាត់ទំហំប៉ុន៣ម្រាមដៃ វាយក្បាលខ្ញុំប្រហែល១០ដង វាយយកវាយយកមិនដកដៃ ។ ពេលនោះ ខ្ញុំឈឺពេកក៏យកដៃរងហើយគេមិនឈប់ទេគេមកវាយខ្លួនខ្ញុំថែមគ្រប់កន្លែងរហូតខ្ញុំរត់ទៅ កន្លៀតពួនលើកដៃសំពះគេ «បងអើយឈប់វាយទៅ អូនឈឺណាស់ អូនអត់ខុសជាមួយបងទេ ម៉េចបងមិនជឿអូន» តែគេមិនឈប់ដដែលគេវាយយកវាយយកទៀតរហូតខ្ញុំគាំង សុំស្ទះ គេក៏ឈប់មួយភ្លែតហើយគេ មកបោចសក់ខ្ញុំទម្លាក់ពីលើជណ្តើរ ហើយក្បាលខ្ញុំបោកទៅនឹងជញ្ជាំងមួយទំហឹងខាងក្រោយ ហើយគេចាប់បោកខ្ញុំខ្ទប់លើកឥដ្ឋហើយខ្ញុំនៅតែយំសំពះអង្វរគាត់ «បងអើយឈប់ទៅអូនឈឺណាស់តែគេមិនស្ដាប់នៅតែដដែល» វាយរហូត ខ្ញុំស្រងល់ ក្រោយមកគេក៏ចាប់អូសខ្ញុំឡើងម៉ូតូទៅផ្ទះខ្ញុំមួយទៀតដែលកូនខ្ញុំនៅទីនោះ ។

សូមនិយាយប៉ុណ្ណឹងចាំអារម្មណ៍ស្ងប់បន្តិចចាំពន្យល់សាច់រឿងហេតុអ្វីទៅជាអញ្ចឹង ហើយពេលនេះសុំគ្រាំក្នុងក្បាល ខ្ញុំយប់ឡើងឈឺរហូតយំ គេងមិនលក់២ថ្ងៃហើយ ៕ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner