ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ៖ វិស័យឧស្សាហកម្មត្រូវបានរំពឹងថា នឹងមានកំណើនក្នុងអត្រា៥,៩ភាគរយក្នុងឆ្នាំនេះ និង៨,២ភាគរយនៅឆ្នាំក្រោយ (មានវីដេអូ)

Video: https://fb.watch/6iLqBFAqfc/

ភ្នំពេញ៖ យោងតាម​សារាចរ​ណែនាំ​ស្តីពី​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២២ ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​នាពេល​ថ្មីៗ​នេះបានអោយដឹងថា វិស័យ​ឧស្សាហកម្ម​ត្រូវបាន​រំពឹងថា ​នឹងមាន​កំណើន​ក្នុង​អត្រា​៥,៩% ក្នុង​ឆ្នាំ​២០២១​ និង​៨,២% ក្នុង​ឆ្នាំ​២០២២ ​ដោយសារ​ការព្យាករណ៍ទុក​នូវ​ការងើបឡើង​វិញ​ជា​បណ្តើរៗ​នៃ​សកម្មភាព​ផលិតកម្ម​ ​តម្រូវការ​សកល ​និង​លំហូរ​ទុនវិនិយោគ ។

វិស័យ​ឧស្សាហកម្ម​ត្រូវបាន​ព្យាករណ៍​ថា ​នឹងមាន​កំណើន​ក្នុង​អត្រា​៥,៩%ក្នុង​ឆ្នាំ​២០២១ ​និង​៨,២%​ក្នុង​ឆ្នាំ​២០២២ ​គឺ​ដោយ​ផ្អែកទៅលើ​អនុវិស័យ​កាត់ដេរ​ដែល​ត្រូវបាន​រំពឹងថា ​នឹង​កើន​ឡើងវិញ​ក្នុង​អត្រាកំណើន​ទាប៤,៦%ក្នុង​ឆ្នាំ ២០២១ និង ៦,០%ក្នុង​ឆ្នាំ ២០២២ ដោយសារ​ការ​ងើប​ឡើងវិញ​នូវ​តម្រូវការ​សក​ល ប​ន្ទា​ប់​ពី​​វិបត្តិ​កូវីដ​១៩ ពិសេស​មកលើ​ប្រទេស​ដៃគូ​នាំចេញ​សំខាន់ៗ​របស់​កម្ពុជា​រួមមាន​៖ សហភាព​អឺរ៉ុប និង សហរដ្ឋអាមេរិក ​។ ​ចំណែក​អនុវិស័យ​សំណង់​ត្រូវបាន​ព្យាករណ៍​ថា ​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រាកំណើន​ទាប​ក្នុង​រង្វង់២,៩%ក្នុង​ឆ្នាំ ២០២១ និង ៧,៨% ក្នុង​ឆ្នាំ ២០២២ ដោយសារ​ការរំពឹងទុក​នូវ​ការ​ត្រឡប់មកវិញ​នៃ​លំហូរ​ទុនវិនិយោគ​ពី​បរទេស និង​ការ​ងើបឡើង​វិញ​នូវ​តម្រូវការ​ក្នុងស្រុក ។​

​ដោយឡែក​អនុវិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​ដែល​កំពុង​បង្ហាញ​នូវ​សញ្ញា​នៃ​ការធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​ត្រូវបាន​ព្យាករណ៍​ថា ​នឹង​បន្ត​មាន​កំណើន​ខ្ពស់​ក្នុង​អត្រា ១២,៥% ក្នុង​ឆ្នាំ​២០២១ និង ១២,៧% ក្នុង​ឆ្នាំ ២០២២ ដោយសារ​ការរំពឹងទុក​នូវ​ការបន្ត​កើនឡើង​សកម្មភាព​ផលិតកម្ម​ ដើម្បី​បម្រើការ​ប្រើប្រាស់​ក្នុងស្រុក​ និង​ការនាំចេញ​ផលិតផល​កម្មន្តសាល​មិនមែន​កាត់ដេរ ។ ​ជារួម​វិស័យ​ឧស្សាហកម្ម​កម្ពុជា​នៅមាន​សក្តានុពល​ក្នុងការ​រួមចំណែក​លើក​កម្ពស់​កំណើនសេដ្ឋកិច្ច​ជាតិ​ ដូចនេះ​ទាមទារ​នូវ​ការបន្ត​ជំរុញ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិ​យាកាស​វិនិយោគ​ ​ការជំរុញ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​សម្រាប់​ការនាំចេញ​ ​ការពង្រឹង​ការតភ្ជាប់ ​និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ជាដើម សំដៅ​ពង្រឹង​កាព​ប្រកួតប្រជែង និង​ពន្លឺ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ។​

​សូមរំលឹកថា ក្នុង​ឆ្នាំ២០២០ ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាស​ម្រេច​បាន​ក្នុង​អត្រា -៣,១% ដែល​កំណើន​នេះ​ ដោយសារ​ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​វិស័យ​សេវាកម្ម ​និង​វិស័យ​ឧស្សាហកម្ម ​ខណៈ​វិស័យ​កសិកម្ម​នៅ​រក្សាបាន​កំណើន​វិជ្ជមាន ។ ការធ្លាក់ចុះ​នេះ​បានធ្វើឱ្យផលិតក្នុងស្រុកសរុប (GDP) សម្រាប់​មនុស្សម្នា​ក់ក៏បាន​ត្រឹម១,៦៥៣ដុល្លារ ​។ ទន្ទឹមនេះ​ អត្រា​អតិផរណា​មធ្យម​ប្រចាំឆ្នាំ​ស្ថិតក្នុង​រង្វង់ ២,៩% និង​អត្រា​ប្តូរប្រាក់​មធ្យម​គឺ​ប្រមាណ៤,១៨០រៀល​ក្នុង​មួយ​ដុល្លារ ៕ ប្រភព៖ រស្មីកម្ពុជា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner