រដ្ឋមន្ត្រីការបរទេសអង់គ្លេស ជួបរដ្ឋមន្ត្រីការបរទេសកម្ពុជា (Video Inside)

រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសក្រោយជំនួបជាមួយនឹងរដ្ឋមន្ត្រីបរិស្ថានកម្ពុជា បានអញ្ជើញជួបរដ្ឋមន្ត្រី ក្រសួងការបរទេសកម្ពុជា មុននឹងបញ្ចប់ដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ជុំវិញជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសនេះ និងបានបញ្ជាក់ថាកិច្ចពិភាក្សា «បានចែករំលែកនូវគោលបំណងរួមក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវ ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យមួយចំនួន សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។

លោក ប្រាក់ សុខុន ដែលជាឧបនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានថ្លែងបន្តថាកិច្ចពិភាក្សាបានផ្តោតជុំវិញ ការ ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា ក៏ដូចជារិះរកមធ្យោបាយដើម្បីជំរុញបន្ថែមទៀតនូវ ទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner