UN-Habitat និងរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលាបណ្តុះបណ្តាល និងប្រជុំពិគ្រោះយោបល់ ស្តីពីទីក្រុងឆ្លាតវៃ និងការរៀបចំក្របខ័ណ្ឌទីក្រុងឆ្លាតវៃ សម្រាប់ក្រុងព្រះសីហនុ
នៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងប្រជុំពិគ្រោះយោបល់ ស្តីពីទីក្រុងឆ្លាតវៃ និងរៀបចំក្របខ័ណ្ឌទីក្រុងឆ្លាតវៃសម្រាប់ក្រុងព្រះសីហនុ ក្រោមអធិបតីភាព លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ។
តាមរយៈគម្រោងនេះនឹងជួយដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបង្កើតគោលនយោបាយអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ សំដៅជំរុញការទាញយកឱកាសពីសកម្មភាពវិនិយោគ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដែលរួមបញ្ចូលទាំងប្រជាពរដ្ឋងាយរងគ្រោះផងដែរ។
សិក្ខាសាលារយៈពេល២ថ្ងៃនេះ ដោយបានបញ្ចូលអំពីទស្សនទាន “ទីក្រុងឆ្លាតវៃ ឬ Smart City“និងការបង្ហាញមេរៀន បទពិសោធន៍ពីបណ្តាប្រទេសនានាទាំង អឺរ៉ុប និងអាស៊ី អំពីការរៀបចំ “ទីក្រុងឆ្លាតវៃ” ។
អ្នកចូលរួមទាំងអស់បានចូលរួមពិភាក្សាពិគ្រោះយោបល់យ៉ាងល្អិតល្អន់ទៅលើប្រធានបទចំនួន៣ ដែលជាធាតុចូលដ៏សំខាន់ ក្នុងការអភិវឌ្ឍក្រុងព្រះសីហនុអោយក្លាយជា ទីក្រុងឆ្លាតវៃ ។
១.និយមន័យ និងទស្សនទានទីក្រុងឆ្លាតវៃ។
២.វិស័យផ្សេងៗទាក់ទងនឹង ដែលជាទីក្រុងឆ្លាតវៃក្នុងក្តីសុបិនរបស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ។
៣.កត្តាចាំបាច់មួយចំនួនដើម្បីក្លាយ ជាទីក្រុងឆ្លាតវៃ ប្រកបដោយចីរភាព និងបរិយាប័ន។
ទន្ទឹមនេះគំនិតផ្តួចផ្តើមសំខាន់ៗ មួយចំនួនត្រូវបានលើកមកសិក្សាបឋម និងពិភាក្សាគ្នាផងដែរក្នុងការរៀបចំក្របខ័ណ្ឌទីក្រុងឆ្លាតវៃ៕