ប្រធានតុលាការ និងលោកជំទាវព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ អញ្ជើញ​សាកសួរសុខទុក្ខ កងកម្លាំងបញ្ជាការដ្ឋានកងរាជ​អាវុធហត្ថខេត្ត

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំស្ពឺ និងលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១  បាននាំសម្ភារៈបរិក្ខាពេទ្យ ប្រគល់ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ព្រមទាំងបានធ្វើការប្រាស្រ័យទំនាក់ទំនង នៃកិច្ចការនគរបាលយុត្តិ  ធម៍ ។

ឯកឧត្តម ឡុង កេសភីរម្យ មានប្រសាសន៍ថា នេះជាលើកទី១ ដែលលោកបានចូលមកកាន់មុខដំណែងជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ និងបានចុះមកសាកសួរសុខចំពោះកងកម្លាំងកងរាជអាវុធហត្ថខេត្ត និងជាមន្ត្រីនគរបាលយុត្តិធម៍ ដែលត្រូវប្រតិបត្តិការផ្នែកច្បាប់ក្នុងប្រព័ន្ធតុលាការ ។  

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានលើកឡើងសម្តែងនៅទឹកចិត្តរំភើបចំពោះវត្តមាន លោកប្រធានសាលាដំបូង និងលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ ដែលតែបានផ្តល់ទំនុកចិត្តមកលើការងារអង្គភាពកងរាជអាវុធហត្ថ និងបានផ្តល់យោបល់ណែនាំចំពោះមន្ត្រីនគរបាលយុត្តិធម៍កងរាជអាវុធហត្ថខេត្តជានិច្ច ។ ​

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានសង្កត់ធ្ងន់ថា ចំពោះកិច្ចខិតខំប្រឹងប្រែងសហការលើវិស័យច្បាប់កន្លងមក អង្គភាពនៅតែមានតម្រូវការយ៉ាងចាំបាច់ ក្នុងកិច្ចការច្បាប់ ដែលចាត់ទុកថា នៅមានភាពខ្វះខាត ទាមទាឲ្យប្រធានសាលាដំបូង ក៏ដូចជាលោកស្រីព្រះរាជអាជ្ញា ជួយណែនាំបន្តទៀត ដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋ ស្របតាមប្រទេសនិតិរដ្ឋ និងលទ្ធិប្រជាធិតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner