ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានកើនជាង៣លាន៧សែននាក់ហើយ (Video Inside)

កំណើនការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ បានបន្តកើនឡើងថែមទៀតនៅថ្ងៃនេះ ដែលតួលេខបង្ហាញថានៅ ទូទាំងប្រទេសចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបានកើនពីជាង៣លាន៦សែនឡើងដល់ជាង៣លាន៧សែននាក់ហើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

របាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ នៅថ្ងៃនេះថា ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងសរុប មានចំនួន៣លាន៧សែន១ម៉ឺន៥ពាន់៧៥១នាក់ហើយ ដែលស្មើនឹង៣៧,១៦% នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូស ទី២រួចមានចំនួន២លាន៧សែន៦ម៉ឺន២ពាន់៧៧៧នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង ក្នុងរាជធានីនិងខេត្តកណ្តាល នៃដំណាក់កាលទី១ ត្រៀមនឹងបញ្ចប់នាពាក់កណ្តាលខែកក្កដាខាងមុខនេះហើយ ទន្ទឹមនឹងការបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត បានធ្វើទន្ទឹមគ្នាលើខេត្តចំនួន៤។

របាយការណ៍ក្រសួង ការពារជាតិថ្ងៃនេះ បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៤គឺខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ និង ខេត្តកោះកុង បានចំនួនមនុស្ស១៨ម៉ឺន៨ពាន់៩៤៣នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner