ខេត្តស្ទឹងត្រែង ឆ្លងថ្មី៣០នាក់ (Video Inside)

ខេត្តស្ទឺងត្រែង ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានរកឃើញអ្នកឆ្លងកូវីដ១៩ ច្រើនរហូតដល់ ៣០នាក់ ដែលឆ្លងតួលេខឆ្លងច្រើនបំផុតមិនធ្លាប់មានពីមុនមកក្នុងខេត្តស្ទឹងត្រែងនេះឡើយ ។ កាលពីម្សិលខេត្តស្ទឹងត្រែង មិនមានរកឃើញករណីឆ្លងកូវីដ១៩ នោះទេ ។

យោងតាមរដ្ឋបាលខេត្ត ការរកករណីឆ្លងកូវីដ១៩ លើមនុស្សទាំង ៣០នាក់នោះ សុទ្ធជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ និងពលរដ្ឋទាំងនោះ ជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹង ត្រែង ២៩នាក់ និងជាពលរដ្ឋមកពីខេត្តព្រៃវែងម្នាក់ ។

ខេត្តស្ទឹងតែ្រងគិតត្រឹមថ្ងៃនេះ បានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៥៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៦នាក់ បូកបញ្ចូលទាំងអ្នកជាសះស្បើយ ២នាក់ នៅថ្ងៃនេះ និងអ្នកកំពុងទទួលការព្យាបាលចំនួន ៤៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner