ភោជនីយដ្ឋាន Terrazza មានអ្នកឆ្លងកូវីដ១៩ (Video Inside)

អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅភោជនីយដ្ឋាន Terrazza ត្រូវប្រញាប់ធ្វើចត្តា ឡីស័ក និងតាមដានសុខភាព។ ភោជនីយដ្ឋាន Terrazzaដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២៨២, សង្កាត់បឹង កេងកង១, ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ជាច្រើននាក់ដែលជាបុគ្គលិកធ្វើការនៅភោជនីយដ្ឋាន Terrazza និងបានធ្វើការចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី ២២ ខែមិថុនា ។

អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner