ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញសំណេះសំណាលនិងចែកអំណោយដល់សមាជិកសមាគម ២១០នាក់ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជកម្ពុជាខេត្តកណ្តាល នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាព សំណេះសំណាលនិងចែកអំណោយដល់សមាជិកសមាគមចំនួន ២២០នាក់ ដើម្បីចូលរួមអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី ១៤  (២១ មិថុនា ២០០៧- ២១ មិថុន ២០២១) នៅទីបញ្ជាការតំបន់ប្រតិបត្តការសឹករងកណ្តាល ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរនានាជុំវិញខេត្ត មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំង ៣ របស់ខេត្ត និងប្រធានអនុប្រធាន សមាជិកសាមជិកា សាមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាលជាច្រើនរូប ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានឡើងថ្លែងស្វាគមន៍ និងសម្តែងនូវ គារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាន ឯកឧត្តម គណៈអធិបតី ដែលបានអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា និងអានរបាយការណ៍ស្ដីពី សកម្មភាពការងាររបស់ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាលនាពេលកន្លងមកផងដែរ។

នៅក្នុងឱកាសនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអានសារលិខិត  របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយបានមានមតិសំណេះសំណាល សួរសុខទុក្ខដល់បងប្អូនជាអតីតយុទ្ធជនកម្ពុជា និង ក្រុមគ្រួសារ របស់សមាជិក សមាគម អតីតយុទ្ធជនកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី ១៤ ឆ្នាំ២០២១។

ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសូមអរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ ដឹងគុណ ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ការឯកភាពជាតិពេញលេញដល់កម្ពុជា និង ដឹងគុណចំពោះ អតីតយុទ្ធជន ដោយកន្លងមក បានលះបង់ នៅអាយុជីវិត ហ៊ានធ្វើពលីកម្ម តស៊ូគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ ទើបបានធ្វើអោយប្រទេសរបស់យើង ទទួលបាន នូវសុខសន្ដិភាព មានការអភិវឌ្ឍ រហូតមកដល់សព្វថ្ងៃ ។ ឯកឧត្តមបានបញ្ជាក់ថា៖ រាល់ស្នាដៃទាំងនេះសរបញ្ជាក់អោយឃើញថា ការខិតខំប្រឹងប្រែង និង ការលះបង់របស់អតីតយុទ្ធជន បានធ្វើអោយកូនចៅជំនាន់ក្រោយ បានទទួលនូវ សុខសន្ដិភាព មានសាលារៀន មានផ្លូវថ្នល់ មានវត្តអារាម មានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសនៅក្នុងខេត្តកណ្តាលរបស់យើង ។

ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្តកណ្តាល ក៏បានអញ្ជើញចុះត្រួតនិត្យមើលអគារ ដែលសាងសង់បានប្រមាណជា ៨០ ភាគរយ ហើយ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រចកម្ពុជា តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមមាន អគារស្នាក់នៅ១ខ្នង អគារផ្ទះបាយ ១ខ្នង និងបន្ទប់ សំរាប់កងទ័ពនៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលផងដែរ៕  

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner