ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងដាស់តឿនការប្រុងប្រយ័ត្នការឆ្លងកូវីដ១៩ (Video Inside)

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងលោកស្រីឳវណ្ឌឌីន បានថ្លែងនៅថ្ងៃនេះដាស់តឿនការប្រុងប្រយ័ត្នជុំវិញការឆ្លងកូវីដ១៩ដោយសារតែករណីឆ្លងវេលាចុងក្រោយនេះ បានស្ថិតចូលក្នុងគំនូសក្រហមហើយ។ កម្ពុជាក្នុងរយៈពេលពេញមួយឆ្នាំ២០២០, ការឆ្លងកូវីដ១៩ មានមិនដល់៤០០ករណីទេ ប៉ុន្តែការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ជាលើកទី៣ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១ តួលេខឆ្លងបាន ស្ទុះកើនខ្លាំងដោយគ្រាន់តែក្នុងរយៈ ពេល១២៩ថ្ងៃកន្លងមកនេះ ការឆ្លងមានចំនួន៤ម៉ឺន៦ពាន់៨៤៦នាក់ ដែលជាទំហំធំធេង និងបានឆ្លងចូលក្នុង​បន្ទាត់ក្រហមហាមឃាត់របស់កម្ពុជាហើយ។ ដូចប្រសាសន៍របស់លោកស្រីឳវណ្ណឌីន ដែលបានបញ្ជាក់ប្រាប់ បណ្តាញព័ត៌ មានក្នុងស្រុកនៅថ្ងៃនេះ ។

ការដាស់តឿនប្រុងប្រយ័ត្នរបស់លោកស្រីឳវណ្ណឌីន ដែលជារដ្ឋលេខាធិការក្រសួងសុខាភិបាលបានធ្វើឡើង ក្នុងពេលដែលកម្ពុជាទើបបានរកឃើញជាបន្តបន្ទាប់នូវវីរុសបំប្លែងប្រភេទ Delta Variant ដែលមានប្រភពដើមមកពី ប្រទេសឥណ្ឌា។ វិរុសបំប្លែង Delta បាននិងកំពុងឆ្លងចូលក្នុងប្រទេសកម្ពុជាដែលត្រូវបានគេរកឃើញយ៉ាងហោច ចំនួន២២ករណីដែលជាករណីនាំចូលមកពីក្រៅប្រទេស។

វីរុសបំប្លែងប្រភេទ Delta នេះគឺជាវីរុសដែលធ្លាប់បង្ក គ្រោះមហន្តរាយកូវីដ១៩ក្នុងប្រទេសឥណ្ឌានាពេលថ្មីៗនេះ និងបានធ្វើឲ្យមានមនុស្សស្លាប់និងឆ្លងច្រើនសែន លាននាក់ក្នុងប្រទេសឥណ្ឌានោះ។ ពិភពលោកនៅជាមួយគ្នានេះ បានប្រញាប់បញ្ចេញនូវ សញ្ញាព្រមានចំពោះ ពិភពលោកដើម្បីការបង្កាការពារនិងទប់ទល់ចំពោះ វីរុសបំប្លែង Delta នេះ។ លោកស្រីឳវណ្ណឌីន បានថ្លែង​បញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថាពិភពលោកនៅមិនទាន់បានរកឃើញថាតើភាពធ្ងន់ធ្ងរនៃវិរុសបំប្លែង Delta នោះ នឹងអាចមានសភាពធ្ងន់ធ្ងរដល់កម្រិតណានោះឡើយ (សម្លេងឳវណ្ណឌីនទី៤) តាមរយៈការឆ្លងនៃរលកទី៣ក្នុងសហគមន៍ចាប់តាំងពីថ្ងៃទី២០កុម្ភៈកន្លងមកនេះ ការឆ្លងតាមខែនីមួយត្រូវគេ កត់សម្គាល់ថា មានការកើនឡើងស្រឺតៗដោយមិនទាន់មានការធ្លាក់ចុះឡើយ។

យោងតាមទិន្នន័យពីប្រភពក្រសួងសុខាភិបាលគិតនៅក្នុងខែមីនា តួលេខឆ្លងចូលក្នុងសហគមន៍មានចំនួន តែ ១ពាន់៦៣៦ករណីទេ ដែលស្មើនឹងជាង៥២នាក់ក្នុងមួយថ្ងៃ, ប៉ុន្តែក្រោយមក ឈានចូលនៅក្នុងខែមេសា តួលេខ ឆ្លងចូលក្នុងសហគមន៍ បានកើន១ម៉ឺន៩៥៧ករណី ដែលស្មើនឹងជាង៣៦៥នាក់ក្នុងមួយថ្ងៃ, និងនៅក្នុងខែឧសភា តួលេខឆ្លងពេញមួយខែ មាន១ម៉ឺន៦ពាន់៣៤៨ករណី ដែលស្មើនឹងជាង ៥២៧នាក់ ក្នុងមួយថ្ងៃ និងឈានចូល ក្នុងខែមិថុនាដែលទើបនឹងមានរយៈ២៩ថ្ងៃមកនេះ ការឆ្លងមានសារុប១ម៉ឺន៩ពាន់១៦១ករណី ដែលស្មើនឹងជាង ៦៦០នាក់ក្នុងមួយថ្ងៃ។ គេនៅមិនទាន់ដឹងថាតើតួលេខឆ្លងដែលកំពុងកើនឡើងស្រឺត”នេះ នឹងអាចស្រកវិញ បាន នាពេលណាមួយនោះឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner