ខេត្តមណ្ឌលគិរី ឆ្លងថ្មី៤នាក់ និងស្លាប់ម្នាក់ជាស្ត្រីមានផ្ទៃពោះ៧ខែ (Video Inside)

ខេត្តមណ្ឌលគិរី បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤នាក់ និងស្ត្រីមានផ្ទៃពោះម្នាក់ស្លាប់ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្តអ្នកទើបរកឃើញឆ្លងថ្មីទាំង៤នាក់នោះ ជាករណីឆ្លងពីក្នុងសហគមន៍។ អ្នកឆ្លងថ្មីទាំង៤នាក់ នោះ គឺជាពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ, នៅស្រុកពេជ្រាដា, ស្រុកកែវសីមា និង ពលរដ្ឋ មកពីរាជាធានីភ្នំពេញ ។ ចំណែកអ្នកស្លាប់ម្នាក់ដោយសារជំងឺកូវីដ១៩ នោះវិញ ត្រូវបានរដ្ឋបាលខេត្ត បញ្ជាក់ថា ជាស្រ្តីអាយុ៤២ឆ្នាំដែលមានផ្ទៃពោះ៧ខែមានទីលំនៅក្នុងក្រុងសែនមនោរម្យ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner