ការព្យាករណ៍ឧតុនិយមប្រចាំថ្ងៃទី ៣០ មិថុនា រហូតដល់ថ្ងៃទី ០៦ កក្កដា (Video Inside)

កម្ពុជា ក្នុងសប្ដាហ៍ទៅមុខទៀតនេះ នឹងទទួលរងនូវឥទ្ធិពល២ដំណាក់កាលនៃខ្យល់មូសុងនិរតីខ្សោយផង,  ឥទ្ធិពលខ្យល់មូសុងនិរតីមធ្យមនិងជ្រលងសម្ពាធទាបពីចិនផង។

យោងតាមការព្យាករណ៍របស់ក្រសួងធន ធានទឹកនិងឧតុនិយម ឥទ្ធិពលដែលនឹងមានរវាពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី៦ខែកក្កដា នឹងប្រឈមការ ធ្លាក់ភ្លៀងខ្សោយតិចជាអន្លើក្នុងរយៈពេល៤ថ្ងៃដំបូង និងបីថ្ងៃបន្ទាប់មកទៀតនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅបង្គួរវិញ និងដោយឡែកកន្លែងខ្លះក៏នឹងមានភ្លៀងធ្លាក់ច្រើនផងដែរជាពិសេសខេត្តនៅតំបន់វាលទំនាប កណ្តាល។ រីឯនៅបណ្តាខេត្តដាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានវិញ  ខេត្តួទាំងនោះនឹងអាចមានភ្លៀងធ្លាក់ ដោយអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ចំណែកនៅតំបន់មាត់សមុទ្រ អាកាសធាតុនឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម។

  ក្រសួងធនធានទឹក និងឧតុនិយម បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេសនៅតំបន់វាលទំនាបកណ្ដាល នៅរវាងពី ថ្ងៃទី៤រហូតដល់ថ្ងៃទី ៦ ខែ កក្កដា ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner