ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាម រដ្ឋបាលខេត្តការឆ្លងថ្មីទាំង ៩៣នាក់រួមមាន ៤២នាក់ជាកម្មករ កម្មការិនីនៅតាមរោងចក្រនានា, ៣៦នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះមាននៅស្រុករមាស, ស្រុកកំពង់រោទិ៍, ក្រុងបាវិត,ស្រុកចន្ទ្រា ក្រុងស្វាយរៀង និងអ្នកដំណើរទៅពីរាជធានីភ្នំពេញចំនួន២នាក់។ ចំណែកអ្នកស្លាប់ថ្មីនោះគឺស្ត្រីអាយុ៦៥ឆ្នាំ នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់២៩០នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៣៥៤នាក់ និងមានអ្នកស្លាប់សារុបចំនួន២៤នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕