ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៦០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុករស់នៅក្រុងសៀមរាប៤៤នាក់, ស្រុកពួក៤នាក់, ស្រុកបន្ទាយស្រីម្នាក់, ស្រុកសូទ្រនិគមម្នាក់ ស្រុកប្រាសាទបាគង៣នាក់, ទៅពីខេត្តកំពង់ធំម្នាក់, ទៅពីខេត្តកណ្ដាល២នាក់, មកពីខេត្តបបន្ទាយមានជ័យម្នាក់ និងមកពីប្រទេសថៃ២នាក់ ។
ចំណែកអ្នកស្លាប់ជាស្ត្រី អាយុ៤៨ឆ្នាំ អាសយដ្ឋានភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម បានស្លាប់ ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។ នៅថ្ងៃទី២៩មិថុនាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន១៦នាក់ បានជាសះស្បើយផងដែរ។ ខេត្តសៀមរាបមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៩៥នាក់, ព្យាបាលជាសះស្បើយចំនួន៤០៧នាក់និងស្លាប់១១នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕