អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨២លាន៥៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៥ម៉ឺននាក់ និងជាសះស្បើយ១៦៧លាន១៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨២លាន៥៨ម៉ឺន៣៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៥ម៉ឺន៣ពាន់៨៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៧លាន១៧ម៉ឺន៥ពាន់១១៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥២ម៉ឺន៧ពាន់៤៩៣នាក់ ស្លាប់ចំនួន៦១ម៉ឺន៩ពាន់៩៨០នាក់ និងជាសះស្បើយចំនួន២៩លាន៤១ម៉ឺន៩ពាន់៤៩៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៣៦ម៉ឺន១ពាន់៦៩៩នាក់ ស្លាប់៣៩ម៉ឺន៨ពាន់៤៨៤នាក់ និងជាសះស្បើយ២៩លាន៤១ម៉ឺន៩ពាន់៤៩៧នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៥១ម៉ឺន៣ពាន់៣០៥នាក់ ស្លាប់ចំនួន៥១ម៉ឺន៦ពាន់១១៩នាក់ និងជាសះស្បើយ១៦លាន៧៧ម៉ឺន៩ពាន់១៣៦នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner