វីរុសកូវីដ-១៩រលកថ្មីធ្វើអោយថៃបាត់បង់ការងារលើវិស័យទេសចរណ៍៥៥ម៉ឺនកន្លែងក្នុងត្រីមាសទី២ឆ្នាំ២០២១នេះ

ថៃ ក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ ថៃបានបាត់បង់ការងារលើវិស័យទេសចរណ៍រហូតដល់៥៥ម៉ឺនកន្លែង ក្នុងគ្រាដែលប្រទេសអាស៊ីមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ កំពុងប្រយុទ្ធប្រឆាំងនឹងរលកទី៣ នៃការផ្ទុះឡើងវីរុសកូរ៉ូណា ។

ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ លោក Chamnan Srisawat បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ចាប់តាំងពីការរីករាលដាល កម្មករធ្វើការលើវិស័យទេសចរណ៍ជាង២លាននាក់បានបាត់បង់ការងាររបស់ពួកគេ ក្នុងនោះមាន៤០ម៉ឺននាក់នៅត្រីមាសទី១ឆ្នាំនេះ ។ ការផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរបំផុតនៃជំងឺកូវីដ១៩ក្នុងថៃ បានចាប់ផ្តើមឡើងក្នុងខែមេសា ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់ការចំណាយ និងការធ្វើដំណើរក្នុងស្រុក ខណៈអវត្តមានភ្ញៀវទេសចរបរទេស ។

គួរកត់សម្គាល់ វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងបើកស្វាគមន៍ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងរួច ដើម្បីទៅកម្សាន្តនៅកោះ Phuket ចាប់ពីថ្ងៃព្រហស្បតិ៍ខាងមុខនេះ ជាគម្រោងសាកល្បងមួយ ដែលនឹងនាំមកនូវភ្ញៀវទេសចរមួយចំនួន ចូលទៅកាន់ប្រទេសថៃនៅឆ្នាំនេះ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner