ទីបំផុត! ឥណ្ឌាបើកភ្លើងខៀវអោយចាក់វ៉ាក់សាំង Moderna សម្រាប់ការប្រើប្រាស់បន្ទាន់

ឥណ្ឌា ឥណ្ឌានៅថ្ងៃអង្គារនេះបានអនុម័តអោយប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna សម្រាប់ករណីបន្ទាន់ ស្របពេលដែលឥណ្ឌាកំពុងព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ក្រោយមានការកើនឡើងករណីឆ្លង និងស្លាប់ ។

នេះជាវ៉ាក់សាំងទី០៤ហើយ ដែលត្រូវបានអាជ្ញាធរសុខាភិបាលឥណ្ឌាបានអនុញ្ញាតអោយប្រើប្រាស់ បន្ទាប់ពីវ៉ាក់សំាង Kovacicin វ៉ាក់សាំង AstraZeneca និង Sputnik របស់រុស្ស៊ី ។ សមាជិកក្រុមប្រឹក្សាប្រឹក្សាយោបល់រដ្ឋ NITI Aayog លោក Vinod K. Paul បញ្ជាក់ថា ខ្ញុំរីករាយដែលបានរាយការណ៍ថា ពាក្យស្នើសុំដែលបានទទួលពីក្រុមហ៊ុន Moderna តាមរយៈដៃគូឥណ្ឌារបស់ពួកគេ គឺក្រុមហ៊ុន Cipla បានទទួលការអនុម័តអោយប្រើប្រាស់ក្នុងករណីបន្ទាន់ហើយ ។

លោក Paul បន្តថា ការអនុម័តខាងលើនេះ នឹងត្រួសត្រាយផ្លូវសម្រាប់វ៉ាក់សាំងផលិតដោយនៅបរទេសដទៃទៀត អាចនាំចូលទៅក្នុងប្រទេសឥណ្ឌាបាន ។ បើតាមលោក Paul កិច្ចខំតខំប្រឹងប្រែងរបស់ពួកយើង ដើម្បីអញ្ជើញ និងទទួលវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍជាអន្តរជាតិដទៃទៀត ជាពិសេស Pfizer J&J (Jonhson & Jonhson) ក៏នៅតែបន្តផងដែរ ៕ ប្រភព៖ CNA  

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner