ការបញ្ជាទិញវ៉ាក់សាំង Moderna នៅតំបន់អាស៊ានកើនឡើងច្រើននៅឆ្នាំ២០២២ ខណៈឆ្នាំនេះការផ្គត់ផ្គង់អស់ហើយ

បរទេស៖ ក្រុម​ហ៊ុនឱសថ​ Zuellig Pharma ជា​ដៃ​គូ​​ផ្គត់​ផ្គង់​វ៉ាក់សាំងការពារជំងឺ​កូវីដ១៩​របស់ក្រុមហ៊ុន​ Moderna ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ បានបញ្ជាក់ថា ការ​​​បញ្ជាទិញ​វ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA នៅ​តំបន់​នេះ​ត្រូវ​បាន​កក់​ស្ទើរ​តែ​ទាំង​អស់​​នៅ​ក្នុង​​ឆ្នាំ២០២១ ​ដែល​បាន​ធ្វើអោយ​​លទ្ធកម្ម​មាន​បញ្ហា​ប្រឈម​សម្រាប់ប្រទេស​ដែល​យឹត ​។

នាយក​ប្រតិបត្តិ​របស់​ Zuellig ជាក្រុម​ហ៊ុន​ទទួល​បន្ទុក​​ការ​ចែក​ចាយបទ​បញ្ញត្តិ​ ការ​អនុម័ត និង​កិច្ច​សន្យាទិញ​សម្រាប់​ក្រុម​ហ៊ុន​វ៉ាក់សាំង Moderna Inc ប្រចាំ​​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ ហុងកុង ម៉ាកាវ និង​តៃវ៉ាន់ លោក John Graham មាន​ការ​បញ្ជា​ទិញ​ច្រើន​ណាស់​​​ថ្ងៃ​នេះ​សម្រាប់​ឆ្នាំ​២០២២… ពី​ព្រោះ​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង Moderna នៅ​ឆ្នាំ​២០២១​នេះ​គឺ​អស់​ហើយ ហើយថា ​អាច​​នឹង​មាន​ការ​ផ្គត់​ផ្គង់​ខ្លះ​ទៀត​នៅ​ចុង​ឆ្នាំ​​​នេះ ។

គួរកត់សម្គាល់ កិច្ច​ខិត​ខំ​ប្រឹង​ផ្នែក​លទ្ធផល​កម្ម​នៅ​ក្នុង​តំបន់​អាស៊ាន​ត្រូវ​បាន​ពន្លឿន ​ដោយ​សារ​ការ​ផ្ទុះ​ជំងឺកូវីដ១៩​ខ្លាំង​​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ ជា​ពិសេសនៅ​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​​ហ្វីលីពីន និង​បាន​ធ្វើ​តេស្ត​អាជ្ញាធរ​នៅ​ប្រទេស​ថៃ វៀតណាម កម្ពុជា និង​សិង្ហបុរី ដែល​ជា​កន្លែងផ្ទុះលឿន ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner