ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៧១នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៧១នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ នេះដែលជាតួលេខថយចុះមកវិញចំនួន ៤នាក់ បើធៀបនឹងម្សិលមិញដែលបានរកឃើញអ្នកឆ្លងច្រើនរហូតដល់ ៧៥នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងលើពលករដែលទើបត្រឡប់ មកពីប្រទេសថៃចំនួន៦៣នាក់ និង៨នាក់ ដទៃទៀត គឺជាករណីឆ្លងនៅក្នុងសហគមន៍ ។ អ្នកជំងឺឆ្លងថ្មីទាំង ៧១ នាក់ នោះ ជាពលរដ្ឋរស់នៅក្នុងក្រុងសំរោង ស្រុកអន្លង់វែង ស្រុកបន្ទាយអំពិល និងអ្នកជំងឺងភាគច្រើនផ្សេង ទៀតមកពីខេត្តដទៃរួមមានខេត្តតាកែវ ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំ ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្ត បន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តត្បូងឃ្មុំ ។

ខេត្តឧត្តរមានជ័យ គិតរហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺ កូវីដ ១៩ សរុបចំនួន ៦៦២នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១២០នាក់ ដោយរួមបញ្ចូលទាំងអ្នកជា សះស្បើយថ្មីចំនួន ១៤នាក់ នៅថ្ងៃនេះថែមទៀត, អ្នកកំពុងទទួលការព្យាបាលមានចំនួន ៥៤០នាក់ និងមាន អ្នកស្លាប់ចំនួន ២នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner