អប្សរាព្រឹកនេះ ០៥ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
V1 សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មានការងារសំខាន់៣ ដែលត្រូវធ្វើរួមគ្នារវាងប្រទេសទាំង២ កម្ពុជា-វៀតណាម ក្នុងកាលៈទេសៈកូវីដ-១៩នេះ៕…ឃ្លីប…
BH1 កម្មករនិយោជិត បង្ហាញអារម្មណ៍សប្បាយរីករាយ និងដឹងគុណរាជរដ្ឋាភិបាល ដែលបានផ្តល់ជំនួយសង្គមជាសាច់ប្រាក់ ៕ …អានផ្ទាល់…
C3 ក្រសួងសុខាភិបាល កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៩៩៣នាក់ សះស្បើយ៦១៧នាក់ និងស្លាប់២៤នាក់ ។ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៤,២៩១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៦,៧៤០នាក់ និងស្លាប់សរុបចំនួន ៧២០នាក់៕…អានផ្ទាល់ (Page)ចប់
C4 អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ច្រានចោលការចុះផ្សាយថា «វីរុសកូវីដ១៩ បំប្លែងខ្លួនឈ្មោះ អាល់ហ្វា ឆ្លងពីកម្ពុជាទៅថៃ»៕ …អានផ្ទាល់ (Page)
C2 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីមេរោគចាប់ជំរិត វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងប្រាប់អំពីវិធានការការពារ៕ …អានផ្ទាល់ (Page)
C1 លោកជំទាវ ឱ វណ្ណឌីន នាំយកថវិការបស់សម្ដេចតេជោ ប្រគល់ជូនដល់លោកតា លោកយាយ អាយុជាង១០០ឆ្នាំ ចំនួន៧នាក់ ដែលបានស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ៕…អានផ្ទាល់ (Page)
V3 ស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៩៧.២៥% ហើយ៕…អានផ្ទាល់
V4 ផ្លូវប្រាសាទបាគង ត្រូវបាន បញ្ចប់ការជួសជុល ដើម្បីបង្កភាពងាយស្រួលជូនពលរដ្ឋ៕…អានផ្ទាល់
វគ្គទី២៖សុវត្ថិភាពសង្គម
Z1 អគ្គីភ័យឆេះតូបលក់ខោអាវក្នុងផ្សារបុរីពិភពថ្មី ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អើលជាខ្លាំង៕…អានផ្ទាល់
Z2 ឃ្លាំងស្ដុកប្រេង នៅស្រុកស្អាង ត្រូវបានអគ្គិភ័យឆាបឆេះ៕…អានផ្ទាល់
ខេត្តកំពង់ចាម
BH2 អាជ្ញាធរសម្រេចបិទខ្ទប់ ផ្សារស្គន់ថ្មី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ១៩ជាបន្ដបន្ទាប់ ៕ …អានផ្ទាល់…
BH3 ឯកឧត្ដម អ៊ុន ចាន់ដា ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការពារការខ្លួន ដោយចាប់ផ្ដើមពីខ្លួនឯងទៅ ដើម្បីចៀសផុត ការឆ្លងជម្ងឺកូវីដ ១៩ ក្នុងសហគមន៍ ៕ …អានផ្ទាល់…
ខេត្តកំពង់ស្ពឺ
C5 សម្ភារៈប្រើប្រាស់បំរើដល់វិស័យសុខាភិបាលជាច្រើន រួមនឹងគ្រឿងឧបភោគ បរិភោគ ត្រូវបានប្រគល់ជូនដល់អាជ្ញាធរខេត្តកំពង់ស្ពឺ ដើម្បីទុកចែកចាយបន្តដល់កន្លែងធ្វើចត្តឡីស័ក និងមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ៕…អានផ្ទាល់(ដោយ៖ម៉ុន សំអាត)
C7 អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័បន្ថែមទៀត ខណៈអ្នកឆ្លងថ្មី នៅតែមានចំនួនច្រើនគួរឱ្យព្រួយបារម្ភ ៕…អានផ្ទាល់(ដោយ៖ម៉ុន សំអាត)
ខេត្តកំពត
C10 អភិបាលកំពត ជម្រុញឲ្យអាជ្ញារមានសមត្ថកិច្ចគ្រប់មូលដ្ឋាន ចាត់វិធានការអនុវត្តតាមច្បាប់ចំពោះអ្នកផលិតស្រា គ្មានច្បាប់អនុញ្ញាត ៕…អានផ្ទាល់ (ដោយ៖សិលា សារិន)សំលេង១កង់អានត……
ខេត្តកោះកុង
BH5 ប្រជាពលរដ្ឋ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានទទួលការចាក់វ៉ាកសាំង ការពារជំងឺកូវីដ១៩ លើកទី២ ៕ …អានផ្ទាល់…
ខេត្តកំពង់ធំ
BH6 អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្ត ខិតខំអនុវត្តតួនាទី ភារកិច្ច ក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាពពន្ធនាគារ និងដាក់វិធានការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ៕ …អានផ្ទាល់…
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តកំពត
BH4 ស្រូវជិត២០០ហិកតា ជួបគ្រោះរាំងស្ងួត តែអាជ្ញាធរ ឆ្លើយតប់បន្ទាន់ ថា មិនអោយខូចខាតឡើយ ៕ …អានផ្ទាល់…
C6 អភិបាលខេត្តកំពត នាំយកប្រេង និងម៉ាស៊ីនបូមទឹក ចុះជួយអន្តរាគមន៍សង្គ្រោះស្រូវប្រជាពលរដ្ឋ រងផលប៉ះពាល់ខ្វះខាតទឹក នៅក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច៕…អានផ្ទាល់(ដោយ៖សិលា សារិន)
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
BH7 ឯកឧត្តម ហ៊ុន ម៉ាណែត ឧបត្ថម្ភស្បៀងអាហារ ជូនអតីតយុទ្ធជនពិការ និងគ្រួសារ អតីតយុទ្ធជនពលីចំនួន១២គ្រួសារ ដែលកំពុងខ្វះខាត នៅក្នុងក្រុងស្ទឹងសែន ៕ …ឃ្លីប…
ខេត្តបន្ទាយមានជ័យ
C11 ប្រធានក្រុមការងារចុះជួយស្រុកថ្មពួក បានដឹកនាំកម្លាំងចុះសួរសុខទុក្ខដល់កងកម្លំាងយោធាខេត្តបន្ទាយមានជ័យ។…លោកគៀន ច័ន្ទហ៊ីន …ឃ្លីប…
ខេត្តស្ទឹងត្រែង
C9 ប៉ៅអ៊ីចំនួន១០០សម្រាប់ ត្រូវបានឧបត្ថមជូនដល់មន្ទីរសុខាភិបាលខេត្ត សម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ពេលសម្រាកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនីមួយៗក្នុងខេត្ត ៕ …លោកដេង ម៉ាវិន…ឃ្លីប…
C8 មេអាវុធហត្ថខេត្តស្ទឹងត្រែង នំាយកអំណោយចែកជូនកងកម្លាំងដែលឈរជើងប្រចាំការការពារតាមគោលដៅកំពុងប្រឈមនឹងមេរោគកូវីដ១៩៕…លោកដេង ម៉ាវិន…ឃ្លីប…
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
V5 សម្តេចតេជោ អនុញ្ញាតឱ្យម្ចាស់តោយកតោទៅចិញ្ចឹមនៅផ្ទះវិញ៕…អានផ្ទាល់
———សូមជូនបទយកការណ៍
ក្រវិលដីឥដ្ឋរំលេចក្បាច់ខ្មែរនិងបង្កប់នូវអត្តសញ្ញាណជាខ្មែរ
MC: ទើបតែត្រូវបានបង្កើតនៅក្នុងអំឡុងពេលជំងឺកូវីដ១៩វាយប្រហារនៅកម្ពុជា នៅដើមឆ្នាំនេះប៉ុណ្ណោះ ប៉ុន្តែ Mona Palette ទទួលបានការគាំទ្រច្រើនទាំងពីសំណាក់ភ្ញៀវជាតិ និងពិសេស ពីភ្ញៀវអន្តរជាតិទៅហើយ ។ ក្រវិលច្នៃពីដីឥដ្ឋ ដោយ Mona Palette មិនត្រឹមតែមានក្បាច់ មានរូបរាងជាខ្មែរប៉ុណ្ណោះទេ តែសូម្បីតែឈ្មោះ ក៏បង្កប់នូវអត្តសញ្ញាណ ជាខ្មែរដែរ ។ យ៉ាន់ លីណា
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃ១១រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ ៕…ឃ្លីប…