ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៩១នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុករស់នៅស្រុកជីក្រែង១២នាក់, ក្រុងសៀមរាប៤៣នាក់, ស្រុកប្រាសាទបាគង៦នាក់, ស្រុកសូទ្រនិគម១៤នាក់, ស្រុកអង្គរជុំ២នាក់, មកពីខេត្តកំពង់ធំម្នាក់, មកពីប្រទេសថៃ១៣នាក់។ នៅថ្ងៃទី៣០មិថុនាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន១៨នាក់ បានជាសះស្បើយផងដែរ។ ជាមួយគ្នានោះ ខេត្តសៀមរាបនោះថ្ងៃទី៤កក្កដាមានមនុស្ស២នាក់ស្លាប់ដោយសារ ជំងឺកូវីដ១៩ផងដែរ។
អ្នកស្លាប់ទាំង២នាក់ គឺ ទី១ឈ្មោះ កង ចិន្ដា ភេទស្រី អាយុ៤០ឆ្នាំ អាសយដ្ឋានភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប និងទី២ ឈ្មោះ ប៉ាវ ហ៊ឺ ភេទស្រី អាយុ៦៧ឆ្នាំ អាសយដ្ឋានភូមិអូររបង សង្កាត់មេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ខេត្តសៀមរាបមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៥០៨នាក់, ព្យាបាលជាសះស្បើយចំនួន៥៨០នាក់និងស្លាប់១៧នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕