ការសិក្សាថ្មីមួយបង្ហាញថា វីរុសកូវីដ-១៩បម្លែងថ្មីបានរ៉ាប់រងរហូតដល់៧០ភាគរយសម្រាប់ករណីឆ្លងថ្មីៗនៅក្នុងទីក្រុងបាងកក ប្រទេសថៃ
ថៃ៖ ការសិក្សាថ្មីមួយរបស់មជ្ឈមណ្ឌលឧត្តមភាពវីរុសសាស្ត្រនៅសាកលវិទ្យាល័យចូឡាឡាំងកន បានរកឃើញថា វីរុសបម្លែងថ្មី Delta បានរាប់រ៉ងរហូតដល់៧០ភាគរយឯណោះ ដែលធ្វើអោយមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩នៅក្នុងទីក្រុងបាងកក ។
ការរកឃើញនេះត្រូវបានធ្វើឡើងដោយលោកវេជ្ជបណ្ឌិត Yong Poovorawan នាយកមជ្ឈមណ្ឌលខាងលើនេះ ដែលបានបង្ហាញនៅលើគេហទំព័រ Facebook ។ បើតាមលោកវេជ្ជបណ្ឌិត Yong Poovorawan ការផ្ទុះឆ្លងបច្ចុប្បន្ននេះគឺធ្ងន់ធ្ងរខ្លាំងដោយសារតែវីរុសបម្លែងថ្មីឥណ្ឌា Delta ដែលមានការប្រែប្រួលភេទជាប្រចាំ ។ វីរុសនេះឆ្លងខ្លាំងជាងវីរុសបម្លែងថ្មីអង់គ្លេស Alpha ដល់ទី១.៤ដង ។
មជ្ឈមណ្ឌលបានធ្វើការស្រាវជ្រាវករណីឆ្លងកូវីដ១៩ជាង៧០០នាក់ នៅទីក្រុងបាងកកដែលបានបញ្ជាក់ពីការចម្លងយ៉ាងឆាប់រហ័ស ។ ការសិក្សារកឃើញថា ៧០%នៃអ្នកឆ្លងគឺរកឃើញវីរុសបម្លែងថ្មី Delta ហើយពួកគាត់តែងតែអត់ដឹងថា ខ្លួនបានឆ្លងវីរុសនេះនៅកន្លែងណា ។ ការសិក្សាបានព្យាករណ៍ថា ករណីឆ្លងវីរុស Delta នឹងកាន់តែហក់ខ្ពស់ឡើង ជាពិសេសនៅទីក្រុង ៕ ប្រភព៖ Bangkok Post
![](https://asset.ams.com.kh/central/media/Virus_Outbreak_Thailand_Tourism_64297-1024x683.jpg)
![](https://asset.ams.com.kh/central/media/000_98R47M.jpg)