កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីជិត ៩០០នាក់ និងស្លាប់ ២៨នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ
យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៥កក្កដាឆ្នាំ២០២១បានឲ្យដឹងថា នៅថ្ងៃទី៤កក្កដា គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន៨៩៦នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន៦៨៦នាក់ និងអ្នកដំណើរមកពីបរទេសចំនួន២១០នាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ដែរថា នៅថ្ងៃនេះ មានអ្នកជំងឺកូវីដ១៩ចំនួន៦៤៦នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ចំនួន២៨នាក់។ កម្ពុជាគិតត្រឹមថ្ងៃទី៤កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៥ម៉ឺន៥ពាន់១៨៧នាក់ មានអ្នកជាសះស្បើយចំនួនចំនួន៤ម៉ឺន៧ពាន់៣៨៦នាក់ និងមានអ្នកស្លាប់កើនដល់៧៤៨នាក់នោះហើយ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕