សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យការអភិវឌ្ឍយុវជន

រាជធានី ភ្នំពេញ៖ អគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យការអភិវឌ្ឍយុវជន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ លោកជំទាវអគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋាន ដៃគូអភិវឌ្ឍន៍ និងមន្រ្តីជំនាញពាក់ព័ន្ធ ជាច្រើនរូប។

ក្នុងនោះ ជាអនុសាសន៍ចូលរួមរបសឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត ក្នុងពិធីបើកអង្គសិក្ខាសាលា បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន ស្នើសុំឲ្យអង្គភាព ចុះ អគ្គនាយកដ្ឋាន យុវជន អនុវត្ត និងពីនិត្យឡើងវិញនូវ សកម្មភាព រួមមាន៖

• ពិនិត្យឡើងវិញលើវត្ថុបំណងអនុវិស័យដើម្បីឱ្យឆ្លើយ នឹងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជន គោលនយោបាយការសិក្សាអប់រំពេញមួយជីវិត ផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យយុវជនឆ្នាំ២០១៨-២០២៣ ផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០១៩-២០២៣ និងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលឆ្នាំ២០២១-២០២៥ និងសូមផ្តោតការយកចិត្តទុកដាក់លើ សូនាករផលសម្រេច និងចំណុចដៅ
• គួរយកចិត្តទុកដាក់ការប្រឡងប្រណាំងចលនា៣ល្អ ផ្តោតលើសូចនាករទី៤ ៥ និង៦ តាមរយៈរបាយការណ៍សន្និបាតអប់រំ បានបង្ហាញនូវបញ្ហាប្រឈមមួយចំនួន ដូចជា មិនទាន់មានភាពច្បាស់លាស់ក្នុងការប្រមូលទិន្នន័យ ការគ្រប់គ្រងស្ថិតិរបស់ក្រុមប្រឹក្សាកុមារ និងយុវជន និងពិនិត្យមើលថាតើដំណើការប៉ុន្មាន និងមិនដំណើរការប៉ុន្មាន
• ត្រូវផ្តោតលើសូចនាករទី ៨ និង៩ ដោយត្រូវកំណត់ស្ថិតិយុវជនដែលបោះបង់ឱកាសសិក្សានៅសាលារៀន ដើម្បីបង្កើនកម្មវិធីអប់រំសមមូលកម្រិតមូលដ្ឋាន ការផ្សព្វផ្សាយអាជីពការងារ នៅតាមមជ្ឈមណ្ឌល
• ត្រូវផ្តោតការយកចិត្តទុកដាក់លើសូចនារ ទី៧ សិក្សាលើការកំណត់ចំនួនកាយរឹទ្ធិទាំង៣ រួមមាន កាយរឹទ្ធិ កាយរឹទ្ធិប្អូន កាយរឹទ្ធិរៀមច្បង។ ចលនាកាយរឹទ្ធិមិនមែនជារបងកិត្តិយសទេ ដូចនេះសូមបន្តខិតខំបណ្តុះបណ្តាល និងអប់រំតាមបែបឌីជីថលដែលស្របតាមស្ថានភាពជាក់ស្ដែងបច្ចុប្បន្ន

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថាអនុវិស័យការអភិវឌ្ឍន៍យុវជនត្រូវបានចាត់ទុកជាបញ្ហាអាទិភាព ក្នុងនោះដែរបញ្ហាគន្លឹះដែលត្រូវយកចិត្តទុកដាក់បន្ថែមមាន ដូចជា ទិន្នន័យរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍកុមារ ក្រុមប្រឹក្សាជាតិអភិវឌ្ឍយុវជន ដែលត្រូវរៀបចំឱ្យឆ្លើយតបទៅនឹងក្របខ័ណ្ឌនៃឧស្សាហកម្ម៤.០ បំណិនយុវជនសតវត្សទី២១ និងត្រូវផ្តោតសំខាន់លើការប្រកួតប្រជែងទីផ្សារការងារ។ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner