លោក ដូណាល់ ត្រាំ ព្រមានថា TikTok នឹងត្រូវបិទដំណើរការនៅសហរដ្ឋអាម៉េរិក បើសិនការចរចាទិញមិនអាចសម្រេចនៅមុនពាក់កណ្តាលខែកញ្ញាខាងមុខ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានគូសបញ្ជាក់ថា រដ្ឋាភិបាលអាម៉េរិកគួរតែទទួលបានចំណែកដ៏សំខាន់មួយ នៃតម្លៃលក់នៃប្រតិបត្តិការរបស់កម្មវិធីវីដេអូខ្លី TikTok នៅសហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ។

អំឡុងសន្និសិទសារព័ត៌មានមួយនៅឯសេតវិមាននាថ្ងៃចន្ទសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានអះអាងជាថ្មីថា កម្មវិធី TikTok របស់ក្រុមហ៊ុនចិន ByteDance នឹងត្រូវបិទដំណើរការនៅសហរដ្ឋអាម៉េរិក បើសិនជាក្រុមហ៊ុន Microsoft ឬក្រុមហ៊ុនអាម៉េរិកដទៃទៀតមិនអាចទិញយកបណ្ដាញទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាពមួយនេះបាន នៅត្រឹមថ្ងៃទី១៥ ខែកញ្ញាខាងមុខ ។

សូមជម្រាបថា ដំបូងឡើយលោក ត្រាំ បានប្រកាសថា នឹងចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីបិទកម្មវិធី TikTok ដោយសារបារម្ភពីបញ្ហាសន្តិសុខជាតិ ប៉ុន្តែបន្ទាប់ពី ជួបពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក សត្យា ណាឌែលឡា រួចមក ប្រធានាធិបតីអាម៉េរិករូបនេះ បានកែប្រែចិត្តដោយទុកពេល៤៥ថ្ងៃឱ្យក្រុមហ៊ុនចិន ByteDance ពិចារណាលក់ TikTok ឱ្យក្រុមហ៊ុន Microsoft ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner