មនុស្ស ៣នាក់ ត្រូវសមត្ថកិច្ចខេត្តឧត្តរមានជ័យឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែង

យោងតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី៤ កក្កដា ឆ្នាំ២០២១ បានដឹកនាំកម្លាំងកងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងអធិការដ្ឋានស្រុកអន្លង់វែង បានចុះធ្វើការបង្ក្រាបទីតាំងចំការស្វាយ ១កន្លែង នៅចំណុចពាង២ ស្ថិតក្នុងភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ដែលបានធ្វើសកម្មភាពលួចបង្កប់ដាំដំណាំកញ្ឆាខុសច្បាប់ មានទំហំ ៥ពាន់៥០០ ម៉ែត្រក្រឡា។

ក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ព្រមទាំងធ្វើការដកហូតបាននូវ កញ្ឆាក្រៀមចំនួន ៣៦គីឡូក្រាម, កញ្ឆាស្រស់ចំនួន១ម៉ឺន២ពាន់៥០០ដើម, រថយន្ត១គ្រឿង, គោយន្តកន្ត្រៃ ១ គ្រឿង. និងសម្ភរៈមួយចំនួនទៀត ។ ក្រោយការចាប់ខ្លួន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចរៀបចំក៏សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវីធី ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner