កូវីដ៖ ឡាវ​បន្តពន្យាពេល​បិទខ្ទប់២សប្តាហ៍ទៀត ព្រោះអ្នកជិតខាងឆ្លងខ្លាំង

​រដ្ឋាភិបាល​ឡាវ​បាន​ប្រកាស​ កាលពី​ថ្ងៃ​ទី​ ​៤​ខែកក្កដា​ថា​ ​នឹង​ពន្យារពេល​វិធានការបិទខ្ទប់ ទប់ស្កាត់ជំងឺកូវីដ១៩ ២សប្តាហ៍ទៀត​ ​ពោល​គឺ​រហូតដល់​ថ្ងៃ​ទី​ ​១​៩​ ​ខែ​កក្កដា​។​

​គណៈកម្មា​ការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១​៩​នៃ​ប្រទេស​ឡាវ​ ​បានឲ្យដឹងថា​ ​ដោយសារ​នៅ​ប្រទេសជិតខាង​បាន​លេចចេញ​រលក​ថ្មី​ ​ជាពិសេស​ការ​រីក​រាលដាល​នៃ​វី​រុ​ស​បំប្លែង​ថ្មី​ដែល​មាន​ល្បឿន​ឆ្លង​យ៉ាង​ឆាប់រហ័ស​ ​ដូច្នេះ​ ​រដ្ឋាភិបាល​ឡាវ​បាន​សម្រេច​ចិត្ត​បន្ត​អនុវត្ត​អនុក្រឹត្យ​របស់​នាយក​រដ្ឋ​ម​ន្រ្តី​ស្តីពី​ការ​គ្រប់គ្រង​ជំងឺឆ្លង​ ​ដើម្បី​ធ្វើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​អាច​ឆ្លើយតប​ដោយ​ទាន់ពេល​វេលា​ចំពោះ​ករណី​ជំងឺឆ្លង​។​

នាថ្ងៃទី៥ កក្កដានេះ ឡាវបានប្រកាសពីការរកឃើញវិជ្ជមានកូវីដ ចំនួន៥៦ករណីទៀត នាំឲ្យការឆ្លងសរុបកើនដល់២៣០០នាក់ហើយ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner