ក្រុមហ៊ុន GCC នៅសង្កាត់ជ្រោយចង្វារ រៀបចំពិធីសម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី (មានវីដេអូ)

Video: https://fb.watch/v/3ExbBBSOu/

ភ្នំពេញ៖ GCC គ្រុប មានប្រភពដើមមកពីប្រទេសហុងកុង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ GCC មានការលូតលាស់យ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្នយើងគឺជាក្រុមហ៊ុនពាណិជ្ជកម្មពហុជាតិដែលមានកេរ្ដ៍ឈ្មោះល្បីល្បាញ និងមានមូលដ្ឋានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា ។

នេះជាប្រសាសន៍របស់លោក អាឡិច យូ កាគី នាយកក្រុមហ៊ុន GCC ធ្វើឡើងនៅក្នុងពិធីសម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី ដែលប្រព្រឹត្តទៅនៅការដ្ឋានសាងសង់បុរី ណាឌី និងការិយាល័យលក់របស់បុរី ណាឌី ។ លោកនាយកបន្តថា ចាប់តាំងពីការបង្កើតក្រុមហ៊ុន GCC នៅក្នុងឆ្នាំ២០១៥មក ក្រុមហ៊ុនបានបង្កើតអាជីវកម្មផ្សេងៗជាច្រើននៅទូទាំងអាស៊ីអាគ្នេយ៍ ។ លោកបន្ថែមថា GCC មានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ និង បច្ចេកវិទ្យាព័ត៌មានជាដើម ហើយថា GCC​ បាននាំមកនូវបច្ចេកវិទ្យាដ៏ទំនើបមកកាន់ប្រទេសដែលកំពុងមានសន្ទុះក្នុងការអភិវឌ្ឈន៍ គឺប្រទេសកម្ពុជា ។ លោកបានធានាអះអាងទៀតថា GCC​ នឹងធ្វើឲ្យអាជីវកម្មហិរញ្ញវត្ថុ និងអចលនទ្រព្យរីកចម្រើន និងអភិវឌ្ឍប្រកបដោយចីរភាពជាមួយការរួមបញ្ចូលគ្នា នៃចក្ខុវិស័យអន្តរជាតិ និងឱកាសក្នុងស្រុក ។ ជាមួយគ្នានេះ លោក រីកគី ឡៃ នាយកប្រតិបត្តិក្រុមហ៊ុន GCC មានប្រសាសន៍ថាក្រុមហ៊ុន GCC មានមនុស្សដែលមានទេពកោសល្យជាច្រើនដែលមានមហិច្ចតា និងការច្នៃប្រឌិតដ៏លេចធ្លោនៅក្នុងអាជីវកម្មរបស់ពួកគេ ។ ជាមួយនឹងសមាជិកដែលមានទេពកោសល្យរបស់ក្រុមហ៊ុន GCC ពួកគេបានផ្ទេរគំនិតច្នៃប្រឌិតទៅក្នុងអាជីវកម្ម និងវាយលុយទីផ្សារបាននៅពេលវេលាសាកសមណាមួយ ។ លោកបញ្ជាក់ទៀតថា GCC នឹងបន្តរីកចម្រើន និងពង្រីកខ្លួនទៅកាន់បណ្ដាប្រទេសដទៃទៀតដូចជាសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម ។

បុរី ណាឌី គឺជាបុរីដ៏ប្រណិតមួយដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារដែលជាតំបន់មានកិត្យានុភាព។ ស្របតាមពាក្យស្លោករបស់បុរី ណាឌី “ទីចាប់ផ្ដើមនៃលំនៅឋានរបស់លោកអ្នក” បុរី ណាឌី មានការប្ដេជ្ញាក្នុងការបង្កើតលំនៅឋានមួយដែលគ្រួសារអាចរីករាយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាររស់នៅដ៏សម្បូរបែប។ កាលពីដើមឆ្នាំ 2021 GCC បាននាំមកជូននូវសេវាកម្ម ណាឌីឃែរ សម្រាប់អតិថិជនដែលបានទិញបុរី ណាឌីទាំងអស់។ សេវាកម្មទាំងនោះរួមមាន សេវាកម្មរថយន្ដដឹកអ្នកដំណើរឯកជន សេវាកម្មសម្អាតលំនៅឋាន សេវាកម្មរើចូលលំនៅឋាន -ល-។ សេវាកម្មណាឌី ឃែរ បានជួយលើកកម្ពស់ស្ដង់ដារអភិវឌ្ឍន៍បុរីនៅក្នុងទីក្រុងភ្នំពេញ និងលើកកម្ពស់កម្រិតនៃការរស់នៅរបស់គ្រួសារកម្ពុជាផងដែរ ។ នៅដើមឆ្នាំ 2022 បុរី ណាឌី នឹងចាប់ផ្ដើមគម្រោងទី 2 ដែលមានឈ្មោះថា “ មេគង្គ” មានប្រភេទឃ្វីនវីឡា និងឃីងវីឡា ដែលផ្ដល់ជូនលោកអ្នកជាមួយនឹងការរស់នៅក្បែរមាត់បឹង និងមានទេសភាពស្អាតបំផុត ។ វីឡាឯកជនទាំងនេះ គឺជាវីឡាមួយដែលមានភាពទាក់ទាញបំផុតក្នុងចំណោមវីឡារបស់បុរីផ្សេងៗនៅក្នុងប្រទេសកម្ពុជា ។ យើងយកចិត្តទុក ដាក់យ៉ាងខ្លាំងចំពោះទំហំខាងក្រៅផ្ទះ និងផ្នែកខាងក្នុង សូម្បីតែការផ្សារភ្ជាប់នៃការរស់នៅរបស់គ្រួសារនៅក្នុងវីឡាជាមួយនឹងធម្មជាតិ ដូច្នេះពួកគេអាចរីករាយជាមួយនឹងទេសភាពដ៏អស្ចារ្យនៅជុំវិញផ្ទះរបស់ពួកគេ ។

សូមជម្រាបថា ក្នុងឱកាសដ៏ពិសេសនេះ បុរី ណាឌី ក៏បានបង្ហាញការថ្លែងអំណរគុណដល់អតិថិជនដែលបានកក់បុរី ណាឌី តាំងពីបើកដំបូងរហូតមកដល់ពេលនេះ តាមរយៈការចាប់ឆ្នោតយករង្វាន់ធំនៅក្នុងថ្ងៃសម្ពោធការដ្ឋានសាងសង់បុរី ណាឌី នៅការិយាល័យលក់បុរី ណាឌី ។ អតិថិជនទាំងអស់អាចមានសំណាងឈ្នះរង្វាន់ជាច្រើនដូចជា តូបនៅក្នុងគម្រោងផ្សារជីស៊ី អូរឫស្សីចំនួន០១ និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះម៉ាក សាមសុង ជាច្រើនរង្វាន់ទៀត ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner