លោក ចូ បៃដិន ៖ សហរដ្ឋអាមេរិកមិនទាន់យកឈ្នះលើជំងឺកូវីដ-១៩នៅឡើយទេ បើទោះបីជាពលរដ្ឋជាច្រើនចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានថ្លែងព្រមាននៅឯពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិនៅថ្ងៃទី០៤ ខែកក្កដាថា ជំងឺកូវីដ១៩មិនទាន់ត្រូវបានយកឈ្នះនៅឡើយទេ បើទោះបីជាជនជាតិអាមេរិកបានទទួលការចាក់វ៉ាក់សាំងដ៏ច្រើនសម្បើម ដើម្បីប្រឆាំងនឹងវីរុសរាតត្បាតដ៏កាចសាហាវមួយនេះ ។

ប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងទៅកាន់ហ្វូងមនុស្សដែលមកចូលរួមអបអរសាទរនៅសេតវិមានថា យើងទទួលបានការគាំទ្រដើម្បីប្រឆាំងពីវីរុសនេះ ប៉ុន្តែជំងឺកូវីដ១៩មិនទាន់ត្រូវបានយកឈ្នះនៅឡើយទេ… យើងទាំងអស់គ្នាដឹងហើយថា វីរុសបំប្លែងខ្លួនដែលកំពុងមានឥទ្ធិពលបានលេចចេញមក ជាពិសេសវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ។

គួរកត់សម្គាល់ ដំបូងឡើយលោក ចូ បៃដិន បានកំណត់គោលដៅដើម្បីធានា មនុស្សពេញវ័យចំនួន៧០ភាគរយទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យ៉ាងហោចណាស់មួយដូសនៅត្រឹមថ្ងៃទី០៤ ខែកក្កដា ។ ប៉ុន្តែប្រទេសមហាអំណាចពិភពលោកមួយនេះមិនបានសម្រេចគោលដៅនេះនោះទេ ពោលគឺជនជាតិអាមេរិកចំនួន១៧២លាននាក់ ឬប្រហែល៦៧ភាគរយប៉ុណ្ណោះនៃមនុស្សពេញវ័យ បានទទួលការចាក់វ៉ាក់សាំងយ៉ាងតិចមួយដូស នេះបើតាមប្រភពពីមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner