កូវីដ៖ រដ្ឋអាស៊ាន១នេះឆ្លងថ្មីជាង២ម៉ឺន៥ពាន់នាក់ ត្រឹម៣ថ្ងៃ

ឥណ្ឌូណេស៊ីរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីលើសពី ២,៥ម៉ឺនករណី ក្នុងមួយថ្ងៃរយៈពេល ៣ ថ្ងៃជាប់ៗគ្នា នេះបើតាមទិន្នន័យរបស់ការិយាល័យបង្ការគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ីបានប្រកាសកាលពីថ្ងៃទី ៤ ខែកក្កដា។

ប្រភពឱ្យដឹងថា ករណីឆ្លងកូវីដ ១៩ ថ្មីក្នុងស្រុកមានចំនួន ២៧២៣៣ករណីដែលបានលើសពី ២,៥ម៉ឺនករណី រយៈពេល ៣ ថ្ងៃជាប់ៗគ្នា។

ឥណ្ឌូណេស៊ី​ ចំពោះមុខនេះ បានចាត់វិធានការដាក់កំហិតមួយចំនួន ដែលរួមមាន បុគ្គលិកការងារដែលគ្មានការចាំបាច់ត្រូវធ្វើការនៅផ្ទះ សកម្មភាពបង្រៀនទាំងអស់ត្រូវតែប្រព្រឹត្តទៅតាមអនឡាញ បិទផ្សារទំនិញទាំងអស់ មិនអនុញ្ញាតឱ្យបរិភោគនៅភោជនីយដ្ឋាន ទីតាំងសាសនាទាំងអស់ សំណង់សាធារណៈ និងកន្លែងផ្សេងទៀតដែលមានលទ្ធភាពមានមនុស្សច្រើនជួបជុំគ្នាសុទ្ធតែត្រូវបិទខ្ទប់ជាបណ្តោះអាសន្ន៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner