ថ្ងៃមង្គលជ័យ

អត្ថបទដោយ៖
AMS

និពន្ធទំនុកច្រៀង ៖ ជួប ប៉ារីស៍
និពន្ធទំនុកភ្លេង ៖ សួង ទិតធានី (គ្រូបា)
ច្រៀងដោយ ៖ ង៉ែត សុរង្សី និង ជួន ចាន់ទិត្យា

១. ថ្ងៃមង្គលជ័យ សិរីវេលា អាពាហ៍ពិពាហ៍ បុត្រភ្ងាប្រុសស្រី ហឫទ័យពុកម៉ែ រំភើបអរក្រៃ ពេលឃើញចរណៃ ដល់ថ្ងៃមហិមា។

២. កូនប្រុសចូរធ្វើ ទង្វើជាប្តី កូនត្រូវឃ្មាតខ្មី រំពៃកាងារ ស្រឡាញ់បីបម ថ្នាក់ថ្នមភរិយា ចេះយោគយល់គ្នា ក្នុងគ្រាខុសឆ្គង។

R. ចំពោះកូនស្រី ចូរស្តីទន់ភ្លន់ កូនជាប្រពន្ធ ត្រូវចេះលួងលោម ថែទាំស្វាមី កុំបីរំលង សន្សំទ្រព្យផង ប៉ងដល់ត្រើយសុខ។

៣. ពុកម៉ែជូនពរ ដល់កូនប្រុសស្រី ចម្រើនជោគជ័យ កុំបីរលត់ សុភមង្គល ដល់ចាស់ទ្រោមទ្រុឌ រស់ក្នុងក្តីសុខ សប្បាយរៀងអ៊ើយ៕

Telegram: https://t.me/AMSmuzic
FB: https://bit.ly/2QdsXfV
YouTube: https://bit.ly/2Q38bQl

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner