ទីបំផុត! ក្រុមហ៊ុនក្នុងស្រុកមួយរបស់ឥណ្ឌាទទួលបានអាជ្ញាប័ណ្ណផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី (មានវីដេអូ)

ឥណ្ឌា៖ ក្រុមហ៊ុន Panacea Biotec របស់ប្រទេសឥណ្ឌាទទួលបានអាជ្ញាប័ណ្ណផលិតវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីហើយ ខណៈដែលអាជ្ញាប័ណ្ណនេះ ត្រូវបានផ្តល់ដោយនិយតករឱសថរបស់ឥណ្ឌា ដោយយោងតាមកិច្ចសហការរបស់ក្រុមហ៊ុនផលិតឱសថឥណ្ឌានេះ ជាមួយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ។

ក្រុមហ៊ុន Panacea Biotec បានលើកឡើងថា កាលពីដើមខែឧសភា កញ្ចប់នៃវ៉ាក់សាំងត្រូវបានផលិតនៅឯរោងចក្រ Panacea Biotec ក្នុងប្រទេសឥណ្ឌា ហើយត្រូវបានដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌល Gamaleya ក្នុងប្រទេសរុស្ស៊ី ដើម្បីត្រួតពិនិត្យគុណភាព ហើយពួកគេបានលុបចោលនូវចំនួនគុណភាពទាំងអស់ ទាំងនៅរុស្ស៊ី និងឥណ្ឌា ។

កាលពីខែមេសា វ៉ាក់សាំង Sputnik V ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសឥណ្ឌា ក្រោមនីតិវិធីអនុញ្ញាតប្រើប្រាស់បន្ទាន់ ហើយការចាក់វ៉ាក់សាំងនៅឥណ្ឌា ដែលនាំចូលពីប្រទេសរុស្ស៊ី បានចាប់ផ្តើមនៅក្នុងខែឧសភា ដោយក្រុមហ៊ុនឥណ្ឌាមួយផ្សេងទៀតគឺ Laboratories របស់វេជ្ជបណ្ឌិត Reddy ដែលមានការយល់ព្រមពីមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner