នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធ ករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង១៣,៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុច ផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ក្នុងករណីបង្ក្រាបនេះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១ – ឈ្មោះ ប៉ ជូន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្រុម៧ ភូមិ ឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវមុខរបរមិនពិតប្រាកដ។
២សែត ចាន់ណែត ភេទប្រុសអាយុ១៩ឆ្នាំ ស្នាក់នៅក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។ ចំណែកសំភារៈដកហូតរួមមានៈ ១ – ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់(ធំ០១កញ្ចប់)។ ២ ម៉ូតូ០១គ្រឿងម៉ាកស្មាក់ពណ៌ខ្មៅ ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ ១សេ ២៦៩៦ ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍នីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner