ខេត្តសៀមរាប ឆ្លងថ្មី៩១នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី៩១នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ នេះជាតួលេខថយចុះចំនួន ៤នាក់ បើធៀបនឹងម្សិលមិញដែលមានអ្នកឆ្លងចំនួន ៩៥នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុករស់នៅស្រុកជីក្រែង១២នាក់, ក្រុង សៀមរាប៤៣នាក់, ស្រុកប្រាសាទបាគង៦នាក់, ស្រុកសូទ្រនិគម១៤នាក់, ស្រុកអង្គរជុំ២នាក់, មកពីខេត្តកំពង់ ធំម្នាក់, មកពីប្រទេស ថៃ១៣នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺជាស្ត្រី២នាក់អាយុ៦៧ឆ្នាំនិងអាយុ៤០ឆ្នាំ។

ខេត្តសៀមរាបមាន មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៥០៨នាក់, ព្យាបាលជាសះស្បើយចំនួន៥៨០នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner