ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១២០នាក់ (Video Inside)
ខេត្តឧត្តមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១២០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែល ជាតួលេខឆ្លងកើនខ្ពស់ជាងចំនួន ៤២នាក់ ធៀបនឹងថ្ងៃម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៧៨ នាក់ ។
យោងរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មី នៅថ្ងៃនេះ ជាករណីឆ្លងពីក្នុងសហគមន៍ចំនួន១១នាក់ និង១០៩នាក់ ដទៃ ទៀត ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ អ្នកជំងឺកូវីដ១៩ថ្មី នៅថ្ងៃនេះ ជាពលរដ្ឋនៅ ក្នុងស្រុកចុងកាល់, ស្រុកបន្ទាយអំពិល, ស្រុកអន្លង់វែង និងជាដំណើរមកពីខេត្តដទៃទៀត រួមខេត្តបាត់ដំបង,ខេត្ត បន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តកណ្តាល, ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ។
ខេត្តបន្ទាយមានជ័យគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៩២៣នាក់ ក្នុងនោះ មានអ្នកជាសះស្បើយចំនួន ១៦២នាក់ និងមានអ្នកស្លាប់ ៣នាក់ ៕