ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១០៥នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ច្រើនរហូតដល់ ១០៥នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងការឆ្លងពីម្សិលមិញចំនួន ១៩នាក់ ។ ខេត្តបន្ទាយមានជ័យ កាលពីម្សិល មិញបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៨៦នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង ១០៥នាក់ នៅថ្ងៃនេះ ជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ។ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះបានព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយតែចំនួន ២១នាក់ នោះទេ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner