អប្សរាព្រឹកនេះ ០៦ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
V3 ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសារអបអរសាទរថ្ងៃឯករាជ្យរបស់អាមេរិក ៕…អានផ្ទាល់
BH1 ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានប្រកាសតែងតាំង ជាប្រធានគណៈកម្មាធិការ បក្សប្រជាជន ខេត្តកំពង់ឆ្នាំ ជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន ៕ …ឃ្លីប… (សម្តេច សាយ ឈុំ)
V2 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ទី០៩ ខែកក្កដា ចុងសប្តាហ៍នេះ នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតាមអនឡាញ ដោយពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគ និងបញ្ហាផ្សេងៗ។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលជាកិច្ចប្រជុំពិសេសរវាងនាយករដ្ឋមន្ត្រី ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានខកខានកិច្ចប្រជុំជាច្រើនសប្តាហ៍មកហើយ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ ជាការកត់សម្គាល់កិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រីដែលធ្វើឡើងតាមអនឡាញនៅចុងសប្តាហ៍នេះ គឺជាកិច្ចប្រជុំបែបថ្មី និងលើកដំបូងហើយសម្រាប់គណៈរដ្ឋមន្ត្រីក្នុងបរិបទនៃការយាយីដោយជំងឺកូវីដ១៩៕…ចប់
V1 ឯកអគ្គរដ្ឋទូតស៊ុយអ៊ែតបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអ៊ែត នៅតែបន្តកិច្ចសហប្រតិការជាមួយកម្ពុជា ដដែល បើទោះជា រដ្ឋាភិបាលស៊ុយអ៊ែតគ្រោង នឹងបិទស្ថានទូតរបស់ខ្លួននៅភ្នំពេញនាចុងឆ្នាំនេះក៏ដោយ៕…ឃ្លីប…
V5 អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបញ្ជាក់ថា ស៊ុយអែត បានជួយសាលាក្តីខ្មែរក្រហម ជាង១៤លានដុល្លារ ខណៈសន្យាបន្តជួយរហូតដល់ទីបញ្ចប់ ៕…អានផ្ទាល់
BH3 ឯកឧត្តម ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេស អាស៊ាន-រុស្ស៊ី នាថ្ងៃនេះ ៕ …ឃ្លីប…
N13- លោកជំទាវ ឱ វណ្ណឌីន ប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន១០គ្រឿង ដែលជាអំណោយរបស់សម្តេចតេជោ ជូនក្រសួងការពារជាតិ៕…ឃ្លីប
BH4 វេជ្ជបណ្ឌិត ចុង ណានសាន អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រ របស់រដ្ឋាភិបាលចិន លើកទឹកចិត្តឲ្យចាក់វ៉ាក់សាំងចិន ព្រោះវាមានប្រសិទ្ធភាព ប្រឆាំងនិងការពារ វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta បាន ៕ …ឃ្លីប…
វគ្គទី២៖សុវត្ថិភាពសង្គម
SB1 អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធបានបន្តកិច្ចប្រជុំរបស់ខ្លួនលើផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ ដែលមានទាំងគុណភាពនិងសុវត្ថិភាព គ្រោងអនុវត្តឆាប់ៗនេះ៕…ឃ្លីប…
D5 ក្រុមគ្រូពេទ្យស្ម័គចិត្តសម្តេចតេជោ (TYDA) ទទួលបានម៉ាស៊ីនឧបករណ៍តេស្តរហ័សរកមេរោគកូវីដ19 ពីក្រុមហ៊ុនសិង្ហបុរី ៕…អានផ្ទាល់ (Page)
D1 ឯកឧត្តម ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះការបំពេញភារកិច្ចរបស់កងទ័ព ក្នុងកាលៈទេសៈជំងឺកូវីដ១៩ ៕…អានផ្ទាល់ (Page)
ខេត្តសៀមរាប
D2 គណៈដឹកនាំសាសនិកឥស្លាម បានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនឥស្លាមដែលកំពុងប្រឈម នឹង ការរាតត្បាតពីជម្ងឺកូវីដ-១៩ ។…លោកខេង ខេមរ៉ា…ឃ្លីប…
ខេត្តបន្ទាយមានជ័យ
D3 រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រគល់ថវិការបស់រាជរដ្ឋាភិបាល ឧបត្ថម្ភជូនគ្រួសារសព ដែលស្លាប់ដោយជម្ងឺកូវីដ១៩ ៕…អានផ្ទាល់(ដោយ៖ឃិន គន្ធា)
ខេត្តកំពត
D11 គ្រួសារពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ចំនួន៨៩គ្រួសារក្នុងក្រុងកំពតបានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា៕…អានផ្ទាល់ (ដោយ៖សិលា សារិន)
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តសៀមរាប
N10- អាជ្ញាធរជាតិអប្សរា នៅតែពង្រឹងវិធានសុវត្ថិភាពសុខាភិបាលនៅតាមគោលដៅទស្សនាប្រាសាទនានា៕…ឃ្លីប(វេបសាយ)
ខេត្តបន្ទាយមានជ័យ
D10 ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរវប្បធម៌ វិចិត្រសិល្បះ ខេត្តបន្ទាយមានជ័យ មានការព្រួយបារម្មណ៍ ហើយបានក្រើនរំលឹកដល់អ្នកសាងសង់សំណង់រឹងមាំ នៅកន្លែងហាមឃាត់ នៃតំបន់ប្រាសាទបន្ទាយឆ្មារ ។ …លោកគៀន ច័ន្ទហ៊ីន …ឃ្លីប…
ខេត្តកំពត
BH6 រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារ ប្រចាំខែមិថុនា ឆ្នាំ២០២១ ៕ …អានផ្ទាល់…
ខេត្តស្វាយរៀង
BH7 លោកជំទាវ ដួង វណ្ណា និងសហការី នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ នៅក្រុងបាវិត ស្រុកស្វាយទាប និងស្រុកស្វាយជ្រំ ៕ …អានផ្ទាល់…
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ខេត្តមណ្ឌលគិរី
D8 អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខកងកម្លាំង ដែលឈរជើងនៅចំណុចអូរហ៊ុច ព្រំដែនរវាងកម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕…អានផ្ទាល់ (ដោយ៖ពលៈ)
ខេត្តបាត់ដំបង
D9 រដ្ឋបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារជំនាញវិស័យថ្នាក់ខេត្ត ចុះធ្វើការវាស់វែង និងកំណត់ពីព្រំប្រទល់ នៃតំបន់ប្រវត្តិសាស្ត្រ “យោធាតេជោ កូនភ្នំ៣២” ដែលស្ថិតនៅក្នុងស្រុកសំពៅលូន៕ …អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
D6 រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា ចុងសប្ដាហ៍ទីមួយនៃខែកក្កដា មានភ្ញៀវជាង៧ម៉ឺននាក់ចេញដើរលេងទូទាំងប្រទេស ៕…អានផ្ទាល់ (Page)
D4 កម្ពុជានាំចេញម្រេចជាង១.៤ម៉ឺនតោន ទៅកាន់ប្រទេសចំនួន១៧ កើនឡើងជិត៤០០% ក្នុងរយៈពេល៦ខែ ដើមឆ្នាំនេះ ៕…អានផ្ទាល់ (Page)
——–សូមជូន បទយកការណ៍
R77 «កន្ទេលចចូត»របរតម្បាញប្រពៃណីដែលឈានទៅរកការបាត់បង់
របរត្បាញកន្ទេលកញ្ចូត (ចចូត) នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជារបរតម្បាញប្រពៃណីមួយសម្រាប់ប្រជាជនចាស់ៗ ក្រោយទំនេរដៃ ដោយអាចរកប្រាក់ចំណូលបានតិចតួចបន្ថែម ។ ទោះយ៉ាងណា បើតាមការរៀបរាប់ប្រាប់ពីប្រជាពលរដ្ឋអ្នកតម្បាញមានវ័យចំណាស់ៗ បានប្រាប់ថា ប្រពៃណីត្បាញកន្ទេលកញ្ចូត (ចចូត) នៅក្នុងតំបន់នោះ អាចនឹងបាត់បង់នៅថ្ងៃអនាគត ដោយសារតែក្មេងៗជំនាន់នេះ ពុំសូវចាប់អារម្មណ៍រៀនសូត្របន្ត ដោយសារតែវាលំបាក ចំណាយពេលច្រើន និងបានប្រាក់ចំណូលទាប ។ យ៉ាន់ លីណា
…ឃ្លីប…
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃ១២រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១៕…ឃ្លីប…