ខេត្តរតនគិរី ឆ្លងថ្មី១៦នាក់ (Video Inside)
ខេត្តរតនគិរី បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៦នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជា តួលេខឆ្លងកើនខ្ពស់ចំនួន ៩ នាក់ បើធៀបនឹងម្សិលមិញដែលបានរកឃើញអ្នកឆ្លងចំនួន ៧នាក់ ។
យោងតាម រដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ បានឆ្លងលើពលរដ្ឋនៅក្នុងស្រុកអូរយ៉ាដាវ, នៅក្រុងបានលុង, នៅស្រុកវើនសៃ, ស្រុកកូនមុំ និងបានឆ្លងលើពលរដ្ឋជាអ្នកដំណើរមកពីខេត្តកំពង់ឆ្នាំង ។
ខេត្តរតនគិរី គិតត្រឹមថ្ងៃ នេះ មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៥៥៥ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០១នាក់ និងមានអ្នកស្លាប់ ៤នាក់ ៕