ខេត្តស្វាយរៀង ឆ្លងថ្មី៨៨ និងស្លាប់៣នាក់ (Video Inside)

ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៨៨នាក់ និងមានអ្នកស្លាប់ថ្មី ៣នាក់ ថែមទៀត ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះចំនួន ៥៩នាក់ ធៀបនឹងម្សិលមិញដែលបានរកឃើញ អ្នកឆ្លងច្រើនរហូតដល់ ១៤៧នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មីទាំង ៨៨នាក់នោះ ជាពលរដ្ឋរស់ នៅក្នុងស្រុកស្វាយជ្រំ, ក្រុងស្វាយរៀង, ក្រុងបាវិត, ស្រុកស្វាយទាប, ស្រុករំដួល, ស្រុករមាសហែក, ស្រុកចន្រ្ទា និងស្រុកកំពង់រោទិ៍ ។ ចំណែកអ្នកស្លាប់ថ្មី ៣នាក់ ថែមទៀតនោះវិញ រួមមានស្រ្តីចំណាស់ ២នាក់ អាយុ ៨៩ឆ្នាំ និង ៥០ឆ្នាំ រស់នៅក្រុងបាវិត និងបុរសចំណាស់ម្នាក់ទៀត អាយុ ៧៦ឆ្នាំ ជាអ្នកស្រុក ស្វាយជ្រំ ។

ខេត្តស្វាយរៀង គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៨៥៥នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់ ៦៥០ នាក់ និងមានអ្នកស្លាប់កើនដល់ ៣៣នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner