ខេត្តកំពង់ធំ ឆ្លងថ្មី២២នាក់ (Video Inside)
ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញ ចំនួន ៤នាក់ ។
យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មីទាំង ២២នាក់ នោះជាករណីឆ្លងពីក្នុងសហគមន៍ចំនួន ២០នាក់ និងជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពី ប្រទេសថៃ ចំនួន ២នាក់ ។ ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងសែន ស្រុកសណ្តាន់ ស្រុក បារាយណ៍ ស្រុកស្ទោង ស្រុកសន្ទុក និងស្រុកតាំងគោក ។
ខេត្តកំពង់ធំគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១ពាន់ ១៨នាក់, ព្យាបាលជាសះស្បើយចំនួន ៤៩៩នាក់ និងមានស្លាប់ចំនួន ១៣នាក់ ៕