ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៣៥នាក់ (Video Inside)
ខេត្តត្បូងឃ្មុំបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជា តួលេខថយចុះចំនួន ១៤នាក់ បើធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៤៩នាក់ ។
យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ បានរកឃើញលើពលរដ្ឋដែលមានអាសយដ្ឋាននៅក្នុងស្រុកអូររាំងឪ ស្រុកមេមត់ ស្រុកត្បូងឃ្មុំ ស្រុកពញាក្រែក ស្រុកក្រូចឆ្មា និងស្រុកតំបែរ ។
ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺ កូវីដ១៩ បានជាសះស្បើយចំនួន ១៣នាក់ ៕