សត្វអាមិច មួយក្បាលមានទម្ងន់ ៨០គីឡូ ត្រូវបានព្រះចៅអធិការវត្តសត្ថាធម្មវិហារ និងអាជ្ញាធរ យកទៅព្រលែង

ខេត្តកែប ៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ 2021 ព្រះចៅអធិការវត្ត សត្ថាធម្មវិហារ(ហៅភ្នំពោន)រួមជាមួយលោកស្រី គឹម ចន្នី អភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ និង លោក ថឹង បូរិន្ទ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយមន្ត្រីជលផល ប្រជានេសាទយកសត្វអាមិច មួយក្បាលមានទម្ងន់ 80គីឡូលែងនៅក្នុងសមុទ្រកែប ដើម្បីសុំសេចក្តីសុខចម្រើន ។

បងប្អូនប្រជានេសាទ បានឲ្យដឹងថា សត្វអាមិចមួយក្បាលនេះ វាស្លូតគួរឱ្យស្រឡាញ់ និងអាណិតណាស់ ហើយយើងទាំងអស់គ្នា ចូលរួមគ្នាអភិរក្សថែរក្សាទុក ព្រោះសត្វមួយក្បាលនេះ យើងមិនងាយបានជួប ហើយក៏មិនងាយបានឃើញដែរ ពេលយើងជួបវាហើយ យើងត្រូវតែយកវាទៅប្រលែងឲ្យមានសេរីភាពដូចដើមវិញ ដើម្បីសុំសេចក្តីសុខចម្រើន ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner