នារីម្នាក់ជាជនជាតិ FILIPINO ជិះម៉ូតូដេញតាមចោរឆក់ ស្រាប់តែដួលបោកក្បាលនិងរបងឥដ្ឋ ស្លាប់យ៉ាងអាណោចអាធ័ម

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ  ៖ ពិតជាគួរឲ្យអាសូរខ្លាំងណាស់ ខណៈនារីជនជាតិ FILIPIN ម្នាក់ បានស្លាប់ភ្លាមៗក្រោយពីជិះម៉ូតូលឿនពេក ជ្រុលទៅបុកផ្ទុបជាមួយនិងរបងឥដ្ឋកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៤ ខែមិនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សពនារីរងគ្រោះខាងលើមានឈ្មោះ MARASIGAN MORESETTE ACERO អាយុ២២ឆ្នាំ មុខរបរ គ្រូបង្រៀនសាលា WESTLINE។

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៍ក្រហម ពាក់ស្លាកលេ ខកណ្តាល 1O-8811 នៅម្តុំបុរីជីបមម៉ុង បានដេញតាមម៉ូតូហុងដាសេ១២៥ សេរីឆ្នាំ២០២០ មិនចាំស្លាកលេខ ដែលមានជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ សង្ស័យធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិរបស់នារីរងគ្រោះ ទើបនារីរងគ្រោះជិះដេញតាមស្រែកឆោឡោ ដោយនារីរងគ្រោះបើកម៉ូតូយ៉ាងលឿន បណ្តាលឲ្យជ្រុលទៅបោកក្បាលស្លាប់យ៉ាងរន្ធត់។

ក្រោយពេលកើតហេតុ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះទៅធ្វើការស្រាវជ្រាវ និងឆែកកាំម៉ារ៉ាសុវត្ថភាព នៅជុំវិញបរិវេនកន្លែងកើតហេតុ ថាតើករណីស្លាប់ជនជាតិបរទេសរូបនេះ បណ្តាលមកពីករណីអ្វីពិតប្រាកដ។ ចំណែកសពត្រូវបានសមត្ថកិច្ចបានដឹកយកតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅប្រទេសកំណើត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner