រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាជាតិ ទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ ” ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត “

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ ” ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត ” នៅឆ្នេរអូរឈើទាល ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹនាំ មន្ត្រីតាមមន្ទីរ អង្គភាព អាជ្ញាធរដែនដី សិស្ស និស្សិត  សរុបប្រមាណជា ១៧០០នាក់។

ឯកឧត្តម គួច ចំរើន ការគាំទ្រចំពោះការរៀបចំឱ្យមានវិថីម្ហូបអាហារនៅតាមរាជធានីខេត្ត ក្រុង ស្រុក ដើម្បីជាការទាក់ទាញទេសចរជាតិ អន្តរជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ  ចូលរួមបង្កើតការងារបន្ថែមឱ្យកូនចៅប្រជាជននិងអាចចូលរួមទប់ស្កាត់ការចំណាកស្រុកផង។
ក្នុងពិធីនោះដែរ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកំសាន្តខេត្តព្រះសីហនុ ដោយសេរី ដោយពុំមានយកថវិកាអ្វីទាំងអស់ ខណៈឆ្នេរមួយចំនួនត្រូវបានរំដោះទុកជាឆ្នេរសារធារណៈនិងរៀបចំកែលម្អសោភណ្ឌភាពយ៉ាងស្រស់ស្អាត។ក្រោយបញ្ចប់ពិធីនេះឯ.ឧ អភិបាលខេត្តបានដឹកនាំមន្ត្រីនិងអ្នកចូលរួមទាំងអស់ដើររើស សំរាមតាមឆ្នេរដើម្បីសំអាតឆ្នេរខ្សាច់និងដើម្បីបំផុសគំនិតស្មារតីមហាជនអោយកែប្រែឥរិយាបថចោលសំរាមផ្តេសផ្តាស អោយងាកមកចូលរួមលើកកំពស់សម្រស់បរិស្ថាននិងស្រលាញ់បរិស្ថានទាំងអស់គ្នា។

យោងតាមសារលិខិត សម្តេចតេជោប្រមុខរាជរដ្ឋភិបាលកម្ពុជា បានសំដែងក្តីសាទរទិវាទីក្រុងស្អាតលើកទី ៨ឆ្នាំ២០២០ ក្រោមប្រធានបទ “ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត” ។សម្តេចតេជោ ក៏បានជម្រុញអោយមានវិថីម្ហូបអាហារនេះនៅតាមគ្រប់ក្រុង/ស្រុក/ខណ្ឌទាំងអស់ ដោយត្រូវរៀបចំអោយមានវិថីម្ហូបអាហារមួយយ៉ាងតិច ដូចប្រធានបទ “ទីក្រុងស្អាត ទីក្រុងមានវិថីម្ហូបអាហារស្អាត” ដើម្បីចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចទីក្រុងនិងទេសចរណ៍ទីក្រុង។

តាមរយៈប្រធានបទនេះនឹងធ្វើអោយមានការទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិចូលមកកំសាន្តនិងភ្លក់អាហារប្រកប ដោយអនាម័យនិងការទុកចិត្ត  ខណៈវិថីម្ហូបអហារត្រូវបានចាត់ទុកថាជាផ្នែកមួយនៃទេសចរណ៍ ម្ហូបអាហារដែលបានផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងជីវភាពប្រជាជន វប្បធម៌ ទំនៀមទំលាប់ព្រមទាំងបានជួយជម្រុញអាជីវកម្មខ្នាតតូចបែបគ្រួសារអោយរីកលូតលាស់យ៉ាងមានប្រសិទ្ធភាព។

សារលិខិតដដែលបានបង្ហាញាថា ស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនិយោបាយ មានការងភិវឌ្ឍគ្រប់វិស័យ យុទ្ធសាស្ត្រអភិវឌ្ឍន៍ ឈរមូលដ្ឋានសំខាន់ពីរត្រូវបានគិតគូរស្របពេលគ្នាគឺ៖ការបង្កើនឧត្តមភាពប្រកួតប្រជែង  និងការធានានិរន្តរភាពនៃការអភិវឌ្ឍ។ផ្អែកលើមូលដ្ឋាននេះ កម្ពុជាក៏បានដាក់ចេញនូវយុទ្ធនាការ៖(ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ)ដែលជាយុទ្ធសាស្ត្រក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ដែលជាមាសបៃតងនឹងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត បៃតង ប្រកបដោយសុវត្ថិភាពខ្ពស់៕ធ.ដ

ដោយ៖វ៉ុន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner