រដ្ឋាភិបាលស៊ុយអែត សន្យាបន្តជួយសាលាក្តីខ្មែរក្រហមដល់ទីបញ្ចប់ (Video Inside)

រដ្ឋាភិបាលប្រទេសស៊ុយអែត បានសន្យាបន្តជួយឧបត្ថម្ភដំណើរការសាលាក្ដីខ្មែរក្រហមរហូតដល់ចប់សព្វគ្រប់។ ការសន្យានោះធ្វើឡើងដោយឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា លោក ព្យន់ ហេគម៉ាក Bjorn Haggmak ក្នុង ឳកាសជួបពិភាក្សានិងជម្រាបលារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃទី៥កក្កដា នៅ ក្រសួងការបរទេស។

ប្រទេសស៊ុយអែត គឺជាប្រទេសដែលផ្ដល់ជំនួយនាំមុខគេតាំងពីឆ្នាំ២០០៦ ដល់អង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរចំពោះ និងថ្លែង អំណរគុណចំពោះបេសកកម្មការទូតរបស់ លោក ព្យន់ ហេគម៉ាក ក្នុងការលើកកម្ពស់ និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner