ព្រឹត្តិការណ៍បង្ហូរឈាម កាលពី២៤ឆ្នាំមុន កណ្តាលរាជធានីភ្នំពេញ (Video Inside)

ព្រឹត្តិការណ៍ថ្ងៃ៥និង៦កក្កដាឆ្នាំ១៩៩៧ បានកន្លងហួសប្រមាណ២៤ឆ្នាំមកហើយ។ មនុស្សមួយចំនួនស្ទើរតែ ចង់ភ្លេចនូវព្រឹត្តិការណ៍បង្ហូរឈាមកណ្តាលរាជធានីភ្នំពេញនោះទៅហើយ គ្រាដែលអ្នកដទៃទៀត បានព្យាយាម ចង់កែកាឡៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ធ្វើជារឿងផ្សេងដើម្បីផលប្រយោជន៍នយោបាយ។ ប្រមាណ២៤ឆ្នាំ មុននេះ កម្ពុជាមិនទាន់មានសន្តិភាពពេញលេញនោះទេ។

កម្លាំងប្រដាប់អាវុធខ្មែរក្រហម បានចូលមកបង្កប់ នៅរាជធានីដើម្បីការគ្រោងវាយផ្តាច់ព្រ័តនៅកណ្តាលរាជធានីភ្នំពេញ។ សាក្សីនិយាយថាកម្លាំងខ្មែរក្រហមដែល បានចូលមកបង្កប់ក្នុងរាជធានីនាពេលនោះ គឺបានធ្វើតាមរយៈអតីតឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ, អតីតឧត្តមសេនីយ៍ ឡាយ វីរៈ, និងលោកឧត្តមសេនីយ៍ សេរី កុសល នោះផងដែរ។

ពេលនោះបើគ្មានការចាត់វិធានការដ៏ត្រឹម ត្រូវនិងទាន់ពេលវេលាពីសម្តេចតេជោ ហ៊ុន សែន ក្នុងការរាំងស្កាត់នោះទេ កម្ពុជាមិនអាចមានសន្តិភាព និងការរីក ចំរើនដូចសព្វថ្ងៃនេះបាននោះឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner