ក្រសួងសុខាភិបាលទទួលសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ ពីអង្គការសុខភាពពិភពលោក

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី៤សីហានេះ ក្រសួងសុខាភិបាលបានទទួលអំណោយជាសម្ភារៈ ពីអង្គការសុខភាពពិភពលោក ដើម្បីប្រើប្រាស់ក្នុងការ ការពារ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ -១៩។ ពិធីប្រគល់ និងទទយលសម្ភារៈនោះ បានធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាលោកស្រី លី អាយឡែន Li Ailan នៅទីស្ដីការក្រសួងសុខាភិបាល។ សម្ភារៈទាំងនោះ រួមមាន កញ្ចប់ប្រមូលសំណាកដើម្បីយកទោធ្វើតេស្តស្វែងរកវីរុសកូវីដ១៩ ចំនួន១ម៉ឺន៧ពាន់,  ស័្វពចំនួន១ម៉ឺន៧ពាន់ និងឧបករណ៍ RNA Extraction Kitsចំនួន២ម៉ឺន។ 

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះអង្គការសុខភាពពិភពលោកទាំងការិយាល័យនៅប្រទេសកម្ពុជានិងការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងថវិកានិងបច្ចេកទេស ដល់វិស័យសុខាភិបាលកម្ពុជា ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់អង្គការសុខភាពពិភពលោក ចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជន ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលបាននិងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់និងឆ្លើយតបការរាតត្បាត នៃកូវីដ១៩ ឲ្យកាន់តែឆាប់រហ័ស ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner