ស្ត្រីខ្មែរម្នាក់បានស្លាប់ក្នុងហេតុការណ៍ផ្ទុះអាវុធមួយនៅប្រទេសថៃ

យោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានផ្តល់ដំណឹងថា មានហេតុការណ៍ផ្ទុះអាវុធមួយ បានកើតឡើងថនៅម៉ោង១០យប់ថ្ងៃទី៣សីហាឆ្នាំ២០២០ នៅក្នុងកន្លែងលេងល្បែងស៊ីសងមួយ ស្ថិតនៅទីក្រុងបាងកកប្រទេសថៃ ។ ក្នុងហេតុការណ៍នោះ បណ្តាលឱ្យមានអ្នករងរបួសចំនួន២នាក់ និងស្លាប់ចំនួន៤នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំង៤នាក់នោះ មានពលរដ្ឋខ្មែរម្នាក់ឈ្មោះ ម៉ៅ ស្រីពៅ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយហេតុការណ៍នោះ ស្ថានទូតកំពុងធ្វើការជាមួយ អាជ្ញាធរថៃ ជាពិសេសជាមួយប៉ូលីសដែលបានបញ្ជាក់ថា គេពុំទាន់អាចផ្ដល់ព័ត៌មានបានទេ រង់ចាំម៉ោង១ រសៀលសិន។ មន្រ្តីស្ថានទូតកំពុងបន្តធ្វើដំណើរទៅកាន់កន្លែងតម្កល់សព ចូលរួមសង្កេតការណ៍ក្នុងការធ្វើកោសល្យវិច័យរកមូលហេតុនៅពីក្រោយការបាញ់សម្លាប់។

ជាមួយគ្នានោះស្ថានទូត បានទំនាក់ទំនងជាមួយសាច់ញាតិនៅខ្មែររួចហើយ និងសាច់ញាតិបានស្នើស្ថានទូតជួយសម្របសម្រួល និងចេញឯកសារនាំសពទៅធ្វើបុណ្យតាមប្រពៃណីនៅខ្មែរ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner