Breaking News! ថៃឆ្លងកូវីដ ៦៥១៩នាក់ ស្លាប់៥៤នាក់ទៀត

T​h​e​ ​Nation​ ​បាន​ចេញផ្សាយ​ ​នា​ព្រឹក​ថ្ងៃ​ទី​៧​ ​កក្កដា​ ​២​០​២​១​ថា​ ​ថៃ​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​ ​៦​៥​១​៩​នាក់​ ​និង​ ​ស្លាប់​៥​៤​នាក់​ទៀត​ ​កាលពី​ថ្ងៃ​ទី​៦​ ​កក្កដា​ ​២​០​២​១​។​

​ក្រសួងសុខាភិបាល​ថៃ​បាន​ប្រកាស​ដែរ​ថា​ ​ក្នុងចំណោម​អ្នក​ឆ្លង​ទាំង​ជាង​៦​ពាន់​នាក់​នេះ​ ​ក៏​មានការ​ឆ្លង​មនុស្ស​ក្នុង​ពន្ធ​គា​រ​ចំនួន​៥​៥​នាក់​បន្ថែម​ទៀត​។​ ​ម្សិលមិញ​នេះ​ ​ក៏​មានការ​ជាសះស្បើយ​ពី​កូ​វី​ដ​ ​ចំនួន​៤​១​៤​៨​នាក់​ផង​ដែរ​។​

​ចាប់តាំង​ពី​ជំងឺ​កូ​វី​ដ​១​៩​ ​រាតត្បាត​កាលពីដើម​ឆ្នាំ​២​០​២​០​មក​ ​ថៃ​មាន​អ្នក​ឆ្លង​កើន​ដល់​ជាង​៣​០​ម៉ឺន​នាក់​ហើយ​ ​ជាសះស្បើយ​ជាង​២​៣​ម៉ឺន​នាក់​ ​ស្លាប់​សរុប​២​៣​៨​៧​នាក់​ហើយ​៕​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner