ប្រទេសវៀតណាមនឹងបញ្ជាក់ការសម្រេចចិត្តចុងក្រោយ លើការប្រកួតស៊ីហ្គេម (Video Inside)

ប្រទេសវៀតណាមនឹងត្រូវសម្រេចនាវេលាថ្ងៃស្អែកនេះជុំវិញការត្រូវធ្វើស៊ីហ្គេមនៅចុងឆ្នាំនេះឬការពន្យាពេល ទៅលើកក្រោយ។ ប្រទេសវៀតណាមដែលជាម្ចាស់ផ្ទះ បានស្នើមុននេះ លើកពេលធ្វើការប្រកួតរវាងពីថ្ងៃទី ២១វិច្ឆិកាដល់ថ្ងៃទី២ធ្នូឆ្នាំ២០២១ ដោយសារវិបត្តិឆ្លងនៃជម្ងឺកូវីដ១៩ ប៉ុន្តែ សំណើនោះត្រូវបានប្រទេសជាច្រើន ដែលជាសមាជិកបានជំទាស់។ ប្រទេសជាសមាជិកបានទុកពេលឲ្យវៀត ណាមធ្វើការសម្រេចចុងក្រោយនា វេលាថ្ងៃស្អែកទី៨កក្កដានេះ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានថ្លែងថា ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃកំណត់ ដែលក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍តម្រូវឱ្យ ម្ចាស់ផ្ទះវៀតណាម អនុម័តចុងក្រោយ លើសេណារីយ៉ូ ១ ក្នុងចំណោមសេណារីយ៉ូ ២ ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣១ ឆ្នាំ២០២១ បន្ទាប់ពីវៀត ណាម បានស្នើសុំរយៈពេល ១៤ថ្ងៃ ដើម្បីពិភាក្សាជាមួយរដ្ឋាភិ បាលខ្លួន។

ម្ចាស់ ផ្ទះស៊ីហ្គេមេវៀតណាម បានកំណត់សេណារីយ៉ូចំនួន៣ ដើម្បីពិភាក្សា និងសម្រេចជាមួយរដ្ឋាភិបាលរបស់ខ្លួន ទី១-រក្សាការប្រកួតនៅដដែល ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ទី២-ពន្យារពេល ទៅ ប្រកួត ពាក់កណ្ដាលឆ្នាំ២០២២ និង ទី៣-ចង់ពន្យារពេលរយៈពេលវែង ទៅរៀបចំការប្រកួតនាឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ប៉ុន្តែសេណារីយ៉ូទី៣ មិនត្រូវ ម្ចាស់ផ្ទះរៀបចំស៊ីហ្គេមទាំងពីរប្រទេសបន្តបន្ទាប់នោះ បានអនុញ្ញាតឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner